សូមជួយស៊ែរបន្តផង! ប្រសិនបើបងប្អូនមានខ្នែងឫស្សីដែលមានរូបដូចនេះ គឺមានបុរសម្នាក់ហ៊ានទទួុលទិញមួយកង់ ក្នុងតំលៃរហូតដល់ទៅ……

ដើមឬស្សី គឺជាដើមដែលមានអត្ថប្រយោជន៍ជាច្រើន ដោយយើងអាចយកវាមកប្រើប្រាស់បានយ៉ាងច្រើនដូចជា យកធ្វើអូសដុត ព្រោះវាងាយនឹងឆេះខ្លាំងណាស់, យកវាទៅផ្ទះ តុ ទូរ កៅអី និងរបស់ផ្សេងៗទៀតបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ ឬស្សីក៍គេអាចយកវាទៅធ្វើជាឧបករណ៍សំរាប់លេងភ្លេងផងដែរ ដែលឧបករណ៍លេងភ្លេងរបស់ខ្មែរយើង ភាគច្រើនក៍ធ្វើចេញពីឬស្សីផងដែរ។

ទោះបីជាដើមឬស្សីវាមានផលប្រយោជន៍ច្រើនយ៉ាងណាក៍ដោយ តែបើគិតពីតំលៃវិញគឺមិនសូវជាថ្លៃប៉ុន្មាននោះ ព្រោះវាសំបូរខ្លាំងណាស់។ ដោយឡែកឬស្សីម្យ៉ាងដែលមានរូបរាងជាលក្ខណះដុះស្នែងបែបនេះគឺមានតំលៃថ្លៃខ្លាំងណាស់ ព្រោះវាជារបស់ដែលកម្រ និងមិនងាយបានជួបប្រទះឬស្សីបែបនេះទេ។

ដោយមានបងប្រុសម្នាក់ដែលមានគណនីហ្វេសបុកថា «ជ្រើសរើស ពលករទៅក្រៅប្រទេស» បានបង្ហោះទិញឬស្សីប្រភេទ ដោយគាត់បានសរសេរថា «ខ្នែងឫស្សីដែលមានរូមដូចនេះខ្ញុំបាទហ៊ានទទួុលទិញមួុយកង់200$ទៅទិញដល់ផ្ទះបងប្អូនសូមទាក់ទងតាមឆាតមកក្រុមការងារនឹងចុះទៅដល់ផ្ទះ»។

តែយើងមិនដឹងថាគាត់យកវាទៅធ្វើអ្វីនោះទេ ហើយក៍យើងមិនដឹងដែលថាគាត់ហ៊ានទិញដោយតំលៃថ្លៃបែបនេះសោះ។ តែបើតាមការប៉ាន់ស្មានរបស់ខ្ញុំវិញ គឺគាត់ប្រហែលជាទិញវាយកទៅលក់បន្ត អោយទៅជនជាតិថៃហើយមើលទៅ ព្រោះថាថៃចង់បានរបស់នេះ យកទៅធ្វើមន្តអាគមន៍ ដើម្បីអោយរកសុីមានបាន។

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំក៍លឺគេនិយាយបែបនេះដែរ តែមិនដឹងថាពិតឬមិនពិតនោះទេ។ តើចំពោះប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងដ៍ចម្លែកមួយនេះ? ប្រសិនបើប្អូនណាដឹងច្បាស់អំពីរឿងនេះ ជួយប្រាប់អោយបានដឹងផង៕

For More Videos Amazing