ក្តៅ​ក្តៅ​! លោកផែង​ វណ្ណៈ​ បាននិយាយ​បក​អាក្រាត​រឿង​​ឯកឧត្ដម​ កើត​ សារ៉េត​ ឃុបឃិត​ធ្វើ​ប្លង់​យកដីជនពិការ​ មាស​ សុផាត…(មានវីដេអូ​)

ករណី​រឿង​កេងប្រវ័ញ្ច​ដីធ្លី​ពី​មន្រ្តី​ធំ​មកលើប្រ​ជាពលរដ្ឋ​ នៅតែកើតមានឡើងស្ទើរគ្រប់ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ជាក់​ស្ដែង​ក្នុង​ករណី​មួយនេះ​ អតីតយោធា​ និង​ជា​យុទ្ធ​ជន​ពិការ​ម្នាក់​ បានត្រូវ​​​ឯកឧត្ដម​ កើត​ សារ៉េត​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ឃុបឃិត​ធ្វើ​ប្លង់​យកដីជនពិការ​ មាស​ សុផាត​ ទំហំ​ ១៣៧២០​ ម៉ែត្រ​ការ៉េ​ នៅភូមិ​ដួង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​។

ចំពោះ​រឿងកើតហេតុ​ខាងលើ​នេះ​ដែរ​ លោក​មាស​ សុផាត​ ក៏ធ្លាប់​បានប្រឈមមុខជាមួយឯកឧត្ដម​ កើត​ សារ៉េត​ នៅ​មុខតុលាការជាច្រើនដងរួចមកហើយ​ ប៉ុន្ដែ​លោកត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ចាញ់ជាច្រើនលើកច្រើនសារ​ ទើបលោកក៏បានសម្រេចចិត្តមក​ពឹងពាក់​សារព័ត៌មាន​ជាច្រើន​ ជាពិសេស​លោកផែង​ វណ្ណៈ​ ឲ្យ​ជួយ​ចេញមុខ​សើរើ​រឿង​នេះផងដែរ​។

ចំពោះ​រឿងដែលកើតឡើងខាងលើនេះ​ លោកផែង​ វណ្ណៈ​ ក៏ធ្លាប់​បាន​ផ្តល់​វេទិកា​ ឲ្យ​លោកមាស​ សុផាត​ បានធ្វើ​ការ​បកស្រាយ​តាមរយៈ​ការ​ Live តាម​ហ្វេសបុក​របស់លោករួចមកហើយ​ ប៉ុន្ដែ​មកដល់ពេលនេះ​ នៅតែមិនទាន់មាន​ដំណោះស្រាយ​ណាមួយចំពោះ​យុទ្ធ​ជន​ពិការ​នេះ​នៅឡើយ​ទេ​។

ដោយឡែក​ ប៉ុន្មាន​ម៉ោង​មុន​នេះ​ លោក​ផែង​វណ្ណៈ​ បាននិយាយ​បក​អាក្រាត​រឿង​ឯកឧត្ដម​ កើត​ សារ៉េត​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ឃុបឃិត​ធ្វើ​ប្លង់​យកដីជនពិការ​ មាស​ សុផាត​ ទំហំ​ ១៣៧២០​ ម៉ែត្រ​ការ៉េ​ នៅភូមិ​ដួង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​។

ក្នុង​នោះដែរ​លោកផែង​ វណ្ណៈ​ បាននិយាយ​ថា​ ការពិត​រឿងនេះដើមឡើយ​ ដីដែលមាន​ការប្តឹងផ្តល់ខាងលើនេះ​គឺជារបស់រដ្ឋ​ ដែលលោកមាស​ សុផា​ត​ បានខ្ចីពីរដ្ឋ​ និងមាន​អជ្ញាធរ​នៅក្នុង​តំបន់នោះបានដឹងលឺទៀតផង​ ក្រោយមក​ឧត្ដម​ កើត​ សារ៉េត​ ស្រាប់តែមកដេញគាត់ចេញ​ ទាំងដែលគាត់កំពុងតែរស់នៅ​ និងបាន​បញ្ចាក់ថា​គាត់មានប្លង់ដីតំបន់នេះ​។ ចង់ជ្រាបឲ្យកាន់តែច្បាស់​ថាការលើកឡើងរបស់លោក​ផែង​ វណ្ណៈ​ យ៉ាង​ណានោះ​ សូម​ទស្សនា​វីដេអូ​ដែលជាការបកស្រាយ​របស់លោកផែង​ វណ្ណៈ​ ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing