កាលនៅក្រខ្សត់ស្រលាញ់គ្នាណាស់ តែដល់ពេលរកសុីមានបាន បែរជាមិនខ្វល់ពីប្រពន្ធកូន និងបានជេរដៀលថា…..

ជិវិតនៅក្នុងគ្រួសារនីមួយៗគឺមិនដូចគ្នាទេ គ្រួសារខ្លះទោះជាក្រខ្សត់យ៉ាងណាក៍មានសុភមង្គលដែរ តែគ្រួសារខ្លះមានទ្រព្យសម្បត្តិអស់ហើយ តែបែរជាមានតែឈ្លោះគ្នាមិនចេះចប់ ដល់ពេលចុងក្រោយត្រូវលែងលះគ្នា ហើយអ្នកដែលរងគ្រោះខ្លាំងជាងគេនោះ គឺជាកូនទៅវិញ។

ដោយឡែកប្តីប្រពន្ធមួយគូរនេះ ធ្លាប់កំសត់កម្រជាមួយគ្នារាប់ឆ្នាំ ដល់ពេលដែលចាប់ផ្តើមរកសុីមានបាន ក៍ប្រែទៅជាមានស្រី ហើយលែងខ្វល់ពីប្រពន្ធនិងកូន ដែលធ្វើអោយខាងស្រីពិបាកចិត្តយ៉ាងខ្លាំងណាស់។ នរណាយល់អារម្មណ៍មួយនេះ នៅពេលដែលប្តីរបស់ខ្លួនទៅមានស្រីថ្មី ហើយលែងខ្វល់ពីខ្លួន ហើយនិងកូន?

ក្នុងផងដែរ នៅពេលដែលប្តីធ្វើដាក់ខ្លួនបែបនេះ ខាងប្រពន្ធក៍បានបោះពាក្យមួយឃ្លាថា «កាលគ្រាក្រ ស្រីល្អនោះនៅឯណា» ដែលមានអត្ថន័យចាក់ដោតខ្លាំងណាស់។ តែនៅពេលនេះអ្នកទាំងពីរគឹបានលែងលះគ្នាហើយ តាមរយះគណនីហ្វេសបុកឈ្មោះ Sok Salin ដោយគាត់បានប្រាប់ថា «បងប្រុសហ្នឹងខ្ញុំសា្គល់គាត់ ១០ឆ្នាំជាងហើយ មិននឹកសា្មនថាគាត់ហ៊ានជេរអតីតប្រពន្ធគាត់ដល់ថា្នក់នឹងឡើយ»។

តាមរយះគណនីហ្វេសបុកអតីតប្រពន្ធគាត់ ដែលមានឈ្មោះថា Sokun Thea បានបង្ហោះរៀបរាប់ថា «ជាមនុស្សប្រុសមួយរូបនឹងគេដែរមិនគួរណាគ្មានខួរគិត គេប្រាប់ឲ្យស្អប់កូនក៏ស្អប់តាមគេ។ គេឲ្យឈប់ចិញ្ចឹមកូន ក៏ធ្វើតាមគេ។ អ្នកឯងដែលយកខួរ អ្នកឯងមកគិតអត់ថា ពេលដែលគ្រួសារយើងក្រ អ្នកដែរពូកែចាក់រុកវានៅណា។

វាដែលមកស្និតស្នាលជាមួយយើងអត់ ពេលយើងធ្វើផ្ទះ វាមករឹបអូសយកឡានមិចខ្លះ គេជេរយើងមិចខ្លះមានចាំបានអត់ ពេលយើងអត់លុយ យើងសុីបាយម្ហូបមួយមុខយើងសុីពីរពេល វាដែលមករួមលំបាកជាមួយយើងអត់។ ឥឡូវនេះអ្នកឯងមានលុយវាមកអែបអប វានិយាយអីក៏ធ្វើតាម ពេលនេះកុំបន្ទោសខ្ញុំឲ្យសោះកិត្តិយសអ្នកឯង កេរ្តិ៍ឈ្មោះអ្នកឯងវាបាត់បង់ដោយសារអីគួរតែដឹងខ្លួនខ្លះហើយមិនបាច់អញ់ប្រាប់ទៀតទេ»៕

For More Videos Amazing