រន្ធត់​ចិត្ត​ណាស់​! ទឹក​ចិត្ត​បងស្រី​ និយាយទៅរកប្អូនប្រុស​យ៉ាងក្តុកក្តុល ក្រោយពេលដែល​អគ្គីភ័យ​ឆាបឆេះបង្កឲ្យ​បាត់​បង់​ជីវិត​ ដោយនិយាយថា…

កាលពី​វេលាម៉ោង ១២យប់​ រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ​ ឆ្នាំ២០១៨​ មានហេតុការណ៏អគ្គីភ័យបានឆាបឆេះក្នុងផ្ទះល្វែងលេខ G17 មួយកន្លែង ដែលស្ថិតនៅក្នុង​ បុរីចំការមន ស្ថិត​នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ដែលបង្កឲ្យ​បុរសម្នាក់បានស្លាប់បាត់បង់ជីវិត​ខណៈ​ពេលដែល​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ ចំណែក​ឯ​បងស្រី​ត្រូវ​រង​របួស​ធ្ងន់​។

​បុរសដែលបាត់បង់​ជីវិត​ខាងលើ​មានឈ្មោះថា​ ចំរើន មាសសុវិមាន អាយុ ២៤ឆ្នាំ​ ចំណែក​បង​ស្រី​របស់ជនរងគ្រោះដែលបានស្លាប់មានឈ្មោះថា​ ចំរើន ច័ន្ទវរលក្ខណ៍ អាយុ ៣៧ឆ្នាំ របួសធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ​ ពួកគេ​ទាង​ ២នាក់គឺជាបងប្អូន​បង្កើត​។

ចំពោះ​ករណី​នេះ​ផងដែរ​ សាច់ញាតិ​ជន​រងគ្រោះ​ដែលបានស្លាប់​ បានមានសេចក្តីកើត​ទុក្ខ​ក្រៀមក្រំ​ជាខ្លាំង​ ជាក់ស្តែង​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ ចំរើន ច័ន្ទលីដា​ បានសម្តែងនូវ​អារម្មណ៍​ឈឺចាប់​ជាខ្លាំង​ ហើយក៏បានគេងកំដរសពប្អូនប្រុសផងដែរ។ ខាងក្រោម​នេះ​ គឺជា​ការ​រៀប​រាប់​របស់បងស្រីជនរងគ្រោះដែលបានស្លាប់​ ដោយបានសរសេរថា៖

«យប់នេះ​ ពួកបងគេងកំដរប្អូនប្រុសពៅណា… វិមាន បងស្រលាញ់​ និងនឹកអូន បងសូមទោស​ ដែលបងមិនដែលនិយាយពាក្យនេះទៅអូន​ សូម្បីតែម្តង​ ទោះជាក្នុងចិត្តនិងបេះដូងបង​ មានវារហូតមក. អរគុណក្មេងល្អ ដែល​ ២៤ឆ្នាំមកនេះ​ អូនមិនដែលធ្វើរឿងអាក្រក់​ រឺខុសសូម្បីតែ១ អរគុណដែលមករួមកំណើតនឹងបង ស្រលាញ់អូនណាស់»។

For More Videos Amazing