បែកធ្លាយលោកសុវណ្ណ រិទ្ធី អគ្គនាយក TVFB ធ្លាក់ខ្លួនមកលាងចាន តែដល់ពេលដឹងការពិតចង់ដាច់ផ្ញា….

លោកសុវណ្ណ រិទ្ធី គឺអ្នកសារពត៍មានដ៍ល្បីមួយរូបនៅក្នុងបណ្តាញសង្គមហ្វេសបុក ហើយក៍ជាអគ្គនាយកសារពត៍មាន TVFB ដែលជាអង្គភាពដ៍ល្បីនៅក្នុងបណ្តាញសង្គមហ្វេសបុក​ ដែលអង្គភាពរបស់គាត់ បានយកពត៍មានបានយ៉ាងលឿន ទាន់រហ័ស ដើម្បីអោយអ្នកដែលលេងហ្វេសបុក ទទួលបានពត៍មានទាន់ហេតុការណ៍ និងជឿទុកចិត្តជាទីបំផុត។

ស្រាប់តែនៅពេលនេះបែកធ្លាយនូវរូបភាពរបស់លោក ដែលជាអ្នកសារពត៍មានដ៍ល្បីមួយរូប បែរជាធ្លាក់ខ្លួនមកលាងចានទៅវិញ ដែលធ្វើអោយអ្នកលេងក្នុងបណ្តាញសង្គមហ្វេសបុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក៍ប៉ុន្តែទោះជាយ៉ាងណា នេះមិនមែនជារឿងដែលអាក្រក់នោះទេ បែរផ្ទុយទៅវិញនេះគឺជាគំរូដ៍ល្អ ទៅវិញទេ ដែលលោកជាអ្នកសារពត៍មានដ៍ល្បី បែរជាមិនប្រកាន់ខ្លួនមកលាងចាន យ៉ាងសាមញ្ញៗ។

តាមរយះគណនីហ្វេសបុករបស់លោកផ្ទាល់គឺបានបង្ហោះថា «យប់មិញអង្គុយលាងចានសុខៗ ស្រាប់តែមានមនុស្សមួយក្រុមភ្ញាក់ផ្អើលរួចដើរមកសួរខ្ញុំថាទាំងសើចផង..ឆ្ងល់ផង……ចុម…សុវណ្ណ រិទ្ឋីមែន….???ម្តេចក៏ធ្លាក់ខ្លួនមកស៊ីឈ្នួលអង្គុយលាងចានគេបែបនេះ..???? ខ្ញុំក៏ឆ្លើយតបវីញថា គឺខ្ញុំសុវណ្ណ រិទ្ឋីហ្នឹងហើយ !

ខ្ញុំសួរលោកដូចឆោតចុះ ការងារលាងចាននឹងយកព័ត៌មាន វាមានតម្លៃខុសគ្នាត្រង់ណា..?? ចាំបាច់អីលោកត្រូវសួរខ្ញុំបែបនេះ…??? ព្រោះតម្លៃមនុស្សមិនស្ថិតលើលោកជាអ្នកវិនិឆ្ឆ័យឡើយ ! គឺស្ថិតលើខ្លួនខ្ញុំជាអ្នកអោយតម្លៃលើការងារខ្ញុំតែប៉ុណ្ណោះ ! ចុះ ឧទារហ៍លេងៗថា អ្នកអង្គុយលាងចាននេះជាថៅកែហាងនេះវីញ តើលោកយល់យ៉ាងម៉េចដែរ…??? ការងារខ្ញុំមិនស្ថិតលើមាត់សើចយំរបស់អស់លោកទេ គឺវាស្ថិតលើតម្លៃនៃជីវិតរបស់ខ្ញុំជាអ្នកជ្រើសរើសតែប៉ុណ្ណោះ ។ អរគុណសំរាប់ការសើចយំនៅលើជីវិតរបស់ខ្ញុំពេលនេះ 😊🙏🙏»៕

For More Videos Amazing