តោះមកដឹងពី​ទី​ផ្សារ​សិល្បៈ​ និង​មុខជំនួញ​ អ្នក​នាង​ខ្ញុង​ ក្រោយពេលដែលមាន​ព្យុះ​ភ្លៀង​ក្រោយពី…

ដូច​ដែលបងប្អូន​ប្រិយមិត្ត​បាន​ជ្រាបច្បាស់​រួចមកហើយ​ ចំពោះ​រឿង​អ្នក​នាង​ខ្ញុង​ បាន​លើកយកមកនិយាយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ជនជាតិចិន​ និងការឡើងថ្លៃ​ផ្ទះសំណាក់​ ក៏ដូចជា​អាហារ​ដ្ឋាន​នានានៅខេត្ត​ព្រះ​សីហនុ​ ក្រោយមកក៏ធ្វើឲ្យ​បណ្តាញសង្គមហ្វេសបុក​មានការ​កក្រើក​ជាខ្លាំង​ និង​មានការ​បញ្ចេញ​ជាមតិ​យោបល់​ជាច្រើន​ផងនោះ។

ដោយឡែក​ ចំពោះ​ម្ចាស់សាមុីខ្លួន​ អ្នក​នាង​ ខ្ញុង​ គឺមិនបានតបត​ និង​មាន​ប្រតិកម្ម​អ្វី​ចំពោះ​អ្នកដែលបាន​វាយប្រហារ​ជា​វីដេអូ​ ឬក៏​តាមរូបភាព​ផ្សេងៗ​នោះ​ទេ​ ដោយអ្នកនាង​បា​នលើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា«ទាក់ទងនិង​រឿង​សិល្បៈ​ ជុំវិញ​រឿងជនជាតិចិន​ និងការឡើងថ្លៃ​ផ្ទះសំណាក់​ ក៏ដូចជា​អាហារ​ដ្ឋាន​នានានៅខេត្ត​ព្រះ​សីហនុ​ ខ្ញុំ​សុំ​មិន​និ​យាយអ្វី​ចំ​ពោះ​រឿង​នេះ​តទៅទៀត​។

ហើយអ្វីដែល​ខ្ញុំ​បាននិយាយគឺតាមការមើលឃើញ​ និងតាមភាព​ជាក់ស្តែង​តែប៉ុណ្ណោះ​។ តែបើរឿង​ជំនួញ​សព្វថ្ងៃ​នេះ​វិញ​ ខ្ញុំ​ពិតជាមានភាពរវល់ខ្លាំងណាស់ក្នុង​ការលក់​សាច់ក្រក​ និងផ្អក​ ដែលធ្វើឲ្យ​ភ្ញៀវ​មិនចង់ទាន់ផង​ ចំពោះ​សាច់ក្រក​ក្នុងមួយ​ថ្ងៃ​ គឺ​អាចលក់បានជាង ១០០ ​គី​ឡូ ​ក្នុង​ ១​គី​ឡូ​ តម្លៃ ៣ម៉ឺន​រៀល​ ចំណែក​ឯផ្អក​សាច់​ជ្រូក​ និង​ផ្អក​កំ​ពឹស​វិញ​ ​​ធ្វើ​ប៉ុណ្ណាក៏​អស់​ប៉ុណ្ណឹង​ដែរ ហើយ​មិន​ងាយ​បាន​ធ្វើ​ បាន​លក់​ទៀត​ ព្រោះ​ដល់​ទៅ​ ១០​ ថ្ងៃ​អី​ ទើប​លក់​បាន​ ហើយ​ ១គី​ឡូ​ តម្លៃ​៤ ម៉ឺន​រៀល»​។

ដែលនេះ​បាន​បង្ហាញ​ថា​ អ្នក​នាង​ ខ្ញុង​ កំពុង​តែមាន​ភាពមមាញឹកក៏ដូចជាមានភាពជោគជ័យជាខ្លាំងជាមួយនឹងមុខជំនួញផ្ទាល់ខ្លួន​ ចំណែក​ឯ​កាងារក្នុងសិស្បៈវិញនោះ​ មិនមានការចោទជា​បញ្ហា​អ្វី​គួរឲ្យ​កត់សម្គាល់​នោះទេ​ តែក៏មានមតិខ្លះបាន​លើកឡើងថា​ អ្នកនាងគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍​តែប៉ុណ្ណោះ​ ហើយ​ក៏​មានខ្លះទៀតក៏បានលើកឡើងថា​ ក្រោយពី​អ្នកនាង​ខ្ញុង​ ធ្វើ​បែបនេះ​រួច​ អាចនឹងធ្វើឲ្យបាត់បង់​ប្រជាប្រិយ​ភាព​ផងដែរ។

For More Videos Amazing