ភ្ញាក់ផ្អើល​ខ្លាំងណាស់! ស្រ្តី​ម្នាក់​ បានសម្លាប់ខ្លួនដោយសារ​ចងក​ ក្នុង​ផ្សារ​ដេប៉ូ​ទាំង​ថ្ងៃ​ត្រង់​ដែលធ្វើអោយ…

មានហេតុការណ៏ដ៏​ភ្ញាក់ផ្អើល​មួយ​ បានកើតឡើង​ចំពោះ​ស្រ្តី​ម្នាក់​ ដែលបានចងក​សម្លាប់ខ្លួន​ ទាំងកណ្ដាល​ថ្ងៃ​ត្រង់​ អាជីវករ​ជាច្រើន​ ក៏ដូចជាភ្ញៀវ​ដែលមកទិញ​របស់របរនៅផ្សារនេះ​ បាននាំគ្នា​ចោមរោម​មើលឡើងផ្អើល​។ ចំពោះ​រឿងកើតហេតុ​ខាងលើ​នេះ​ សមត្ថកិច្ច​មិនទាន់កំណត់បាននៅឡើយទេ​។

គឺជារឿង​ធ្វើ​អត្តឃាត​ចងកសំលាប់ខ្លួន​ ឬក៏​ជារឿង​អ្វី​ផ្សេង​នោះទេ។​ ដែលហេតុ​ការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​ បានកើតឡើង​កាលពី​វេលាម៉ោង​ ១២ថ្ងៃ​ត្រង់​ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨​ ស្ថិតនៅក្នុង​តូបលក់​សម្លៀកបំពាក់​ ផ្សារដេប៉ូ ជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រ្តី​ដែលបានស្លាប់ខាងលើនេះមានឈ្មោះថា​ ស្វាយ សុខផល​ អាយុ៦០ឆ្នាំ​ មានមុខេបរជា​អាជីវករ​លក់​សម្លៀក​បំពាក់​ មានទីលំនៅស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១​ និងមានស្រុក​កំណើត​នៅស្រុកគិរីវង្ស ខេត្តតាកែវ។ ក្នុង​នោះដែរ​ ស្រ្តី​ខាងលើ​ មានកូនចំនួន​ ២នាក់​ មានចៅ៣នាក់ក្នុងបន្ទុក។

For More Videos Amazing