សូមជួយស៊ែរបន្តផង​! ចំពោះ​អ្នកទិញក្តាម​ កុំឲ្យ​ចាញ់​បោកល្បិចកលថ្មី​ ដែលអ្នកលក់ក្នុង​ខេត្ត​កំពតមួយចំនួនបានប្រើល្បិច…

បើយើងនិយាយពីក្តាម​ គឺពិតជា​មានអ្នកនិយមចូលចិត្តជាច្រើន​ ហើយ​ជាពិសេស​នៅពេលដែលយើងធ្វើដំណើរទៅលេងនៅតំបន់ឆ្នេរ​សមុទ្រ​ ដូចជា​ខេត្ត​កំពត​ ខេត្ត​ព្រះ​សីហនុ​ និងខេត្ត​កោះកុង​ ប្រាកដ​ជាមិនអាចចោលបាន​នោះទេ​ ប្រាកដ​ជានាំគ្នាទិញម្នាក់ពីរបី​គីឡូ​ផ្ញើរ​ជូនអ្នកផ្ទះ​ ឬក៏​បងប្អូន​មិត្តភ័ក្ដិ​ជាមិនខាននោះទេ។

ក្នុង​នោះ​ដែរ​ ក៏ធ្លាប់​មាន​ព័ត៌មាន​ ក៏ដូចជា​ការលើកឡើង​ពីមហាជន​ និងអ្នកធ្វើដំណើរទៅលេងនៅតំបន់នោះ​ បានមានភាព​រអ៊ូ​រទាំ​ជាច្រើន​ ដែលក្រោយពីបានទិញរួច​ ហើយនៅពេលដែលយកមកដល់ផ្ទះ​ និងបានសាកយកទៅថ្លឹងម្តងទៀត​ បែរជាមិនគ្រប់គីឡូ​ ទើបធ្វើឲ្យ​មានការខឹងសម្បារ​ពីអ្នកទិញ​ និងបាននិយាយតៗគ្នា​ ចុងក្រោយ​ក៏ឈានទៅដល់ការបាត់បង់អតិថិជន​ និងខូចឈ្មោះតែម្តង។

ជាក់ស្តែង​ មាន​ប្រិយមិត្ត​មួយ​រូប​សុំមិន​បញ្ចេញ​ឈ្មោះ​ បាន​លើកឡើង​ចំពោះ​រឿង​មួយ​ ដែលបានកើតឡើងជាក់ស្តែងលើខ្លួនឯងក្នុងផ្សារសាមគ្គីខេត្តកំពត​ ដោយគាត់បានកុម្ម៉ង់ទិញក្ដាមថ្ម​ចំនួន​ ១០គីឡូ​ ស្រាប់តែពេលទៅដល់ផ្ទះនៅឯ​ភ្នំ​ពេញ​វិញ​ គឺទទួលបានតែ​ ១៣ក្ដាមតែប៉ុណ្ណោះ។

គាត់បានលើឡើងបន្តទៀតថា​ ល្បិច​ថ្មី​ដែល​អាជីវករ​បានប្រើប្រាស់​នោះ​ គឺ​ពួកគេបានប្រើខ្សែក្រណាត់ចងទៅលើក្តាម​ ក្រោយពី​គាត់បានស្រាយ​ខ្សែក្រណាស់នោះយកមកថ្លឹងបានដឹងថា​ ក្នុង​មួយ​ខ្សែ​មាន​ទំងន់ដល់ទៅ​ ២​ ឬក៏​៣ខាំ​ឯណោះ​ ហើយ​ក្តាមនេះក្នុងមួយ​គីឡូ​មានតម្លៃ​ ៥៥,០០០រៀល។

For More Videos Amazing