សូមជួយទិញផង! ប្អូនប្រុសធុច សាឡិ មិនត្រឹមចេះនិយាយបាន ១៥ភាសា នោះទេ ថែមទាំងចេះឡាយវិដេអូលក់ខោអាវតាមអនឡាញទៀត ពិតជា…. (មានវីដេអូ)

ប្អូនប្រុសធុច សាឡិ ដែលជាក្មេងលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងតំបន់អង្គ ដែលចេះនិយាយបាន ១៥ភាសា ដែលធ្វើអោយអ្នកលេងមហាជន ក៍ដូចជាក្រៅប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើក្មេងប្រុសម្នាក់នេះ ដែលមិនគួរអោយជឿរសោះថា​ ក្មេងប៉ុណ្ណឹងសោះ មិនបានទៅរៀននៅសាលាផង តែអាចនិយាយបាន ដល់ទៅ១៥ភាសា ទោះបីជាភាសាលក់ក៍ដោយ តែបម្រមានអ្នកធ្វើបានដូចប្អុនណាស់។

ក្រោយពីបានល្បីឈ្មោះរួចមក ប្អុនប្រុសធុច សាឡិ ត្រូវបានសប្បុរសជនជាច្រើន បានជួយឧបត្ថមប្អូន ចំពេលដែលគ្រួសារប្អូនកំពុងតែលំបាកយ៉ាងខ្លាំង ដោយជំពាក់លុយធនាគាររហូតដល់ទៅ ៥មឺុនដុល្លា។ ហើយពេលនេះប្អូន គឺរួចផុតពីភាពលំបាកច្រើនណាស់ ហើយ ដោយប្អូនអាចមានលទ្ធភាពរៀនសូត្របានដូចក្មេងដ៍ទៃទៀត ដោយមិនខ្វល់ពីជីវភាពទៀតទេ។

ក៍ប៉ុន្តែដោយសារតែកេរ្តិ៍ឈ្មោះរបស់ប្អូនកំពុងតែល្បីខ្លាំង អាចនិយាយបានថាជា Super Star នៅក្នុងហ្វេសបុក គឺប្អូនទៅណាមកណា តែងតែមានអ្នកសុំថតជាមួយជានិច្ច ជាពិសេស ក៍មានជនជាតិចិនផងដែរ។ តែអ្វីដែលហួសចិត្តខ្លាំងនោះ នៅពេលដែលប្អូនទៅរៀននៅសាលាថ្មីថ្ងៃដំបូង ស្រាប់តែមានក្មេងៗជាច្រើនបានមកចោមរោមមើលប្អូន ហើយថែមទាំងម្នាក់សុំថតជាប្អូនថែមទៀតផង។

ដោយឡែកកាលពីពេលថ្មីៗនេះ យើងឃើញថាប្អូនប្រុសធុច សាឡិ បានបង្កើតមុខរបរបថ្មី ដោយបានឡាយវីដេអូលក់សម្លៀកបំពាក់ នៅលើបណ្តាញសង្គមហ្វេស ដោយប្រើប្រាស់គណនីប្អូនផ្ទាល់សំរាប់ឡាយតែម្តង ដោយប្អូនបានឡាយលក់នេះ គឺនៅពេលយប់ នៅពេលដែលទំនេរពីការសិក្សា៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing