ភ្ញាក់ផ្អើល​ណាស់! សួស​ វីហ្សា​ បានបង្ហាញ​មុខគូរស្នេហ៏​ ដែលបាន​ស្រលាញ់​គ្នាអស់​រយៈពេល​…

តារា​ចម្រៀង​ដ៏ស្រស់ស្អាត​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ កញ្ញា​ សួស​ វីហ្សា​ ដែលមួយ​រយៈពេល​នេះ​ កញ្ញា​ ពិតជា​មាន​ភាព​មមាញឹក​ជា​ខ្លាំង​ជាមួយ​នឹង​វិស័យ​សិល្បៈ​ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ កញ្ញា​ គឺ​ជា​ Coach ក្នុង​កម្ម​វិធី​ប្រលងចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia ​រដូវកាលទី​២​ ដែលទើបតែត្រូវ​បញ្ចប់​កាល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​។

ដោយ​ឡែក​ កញ្ញា​ សួស​ វីហ្សា​ ក្នុង​មួយ​រយៈពេល​នេះ​ ក៏មាន​បទចម្រៀង​ថ្មី​ៗ​ជាច្រើន​ផងដែរ​ ដែលទទួលបានការ​គាំទ្រ​ជាខ្លាំង​ពីមហានជាច្រើន​ ក៏ដូចជា​អ្នក​គាំទ្រ​ មិនថាតែ​យុវវ័យ​ និង​ពុកម៉ែ​បងប្អូន​នោះទេ​។ អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ និង​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ពីមហានជាច្រើន​នោះ​ គឺ​កញ្ញា​សួស​ វីហ្សា​ បានបង្ហាញ​មុខគូរស្នេហ៏​ ដែលបាន​ស្រលាញ់​គ្នាអស់​រយៈពេល​ ៤ឆ្នាំ​មក​ហើយ​។

ក្នុង​នោះ​ដែរ​ តាមរយៈ​គណនី​ផេក​ហ្វេសបុក​របស់​កញ្ញា​ សួស​ វីហ្សា​ បានសម្តែង​នូវ​អារម្មណ៍​រំភើប​ចិត្ត​ និង​មានក្តី​ស្រលាញ់ជាខ្លាំងចំពោះ​គួរ​ស្នេហ៍​ ជាពិសេសកញ្ញាក៏បាន​អរគុណ​ចំពោះ​ពូមីង​ ទាំងសងខាង រួមទាំងក្រុមរាំ និងម្ចាស់ហាងផ្ទាល់​ ដែលបា​ននាំគ្នា​បង្កើត​ជា​កម្មវិធី​នេះឡើង​មក​។ ខាងក្រោម​នេះគឺជា​ការរៀបរាប់​របស់កញ្ញា​សួស​ វីហ្សា​៖​

«Happy anniversary 4year❤️ អរគុណ T ដែលតែងតែគោរពស្រលាញ់ និងផ្តល់តំលៃអោយខ្ញុំ​ រហូតមក👏សំខាន់ស្រលាញ់គាត់​ត្រង់​ ទោះពេលពិបាកខ្លាំងប៉ុណ្ណា​ ក៏នៅក្បែរ មិនទៅចោល មិនរត់ចោល👏ចឹងខ្ញុំគួរដល់ពេលតបស្នងដល់គាត់វិញ​ ដោយក្តីគោរពស្រលាញ់ដូចគ្នា👏❤️ ។

អរគុណដល់បងប្អូន ពូមីង​ ទាំងសងខាង រួមទាំងក្រុមរាំ និងម្ចាស់ហាងផ្ទាល់​ ដែលព្រួតគ្នា​ ធ្វេីកម្មវិធីអោយមួយទំហឹង​ យ៉ាងសប្បាយនឹងពេញ​ ដោយអត្តនយ័👏😆😅🎈🎉🍾️ខ្ញុំមិនដឹងទេថា​ ខ្ញុំធ្វេីនេះ ខុសរឺត្រូវយ៉ាងណា👏ចឹងមានតែសូមអធ្យាស្រយ័​ ពីបងប្អូនទាំងក្នុងនឹងក្រៅ​ FB​ ផង👏ខ្ញុំគ្រាន់តែដឹងត្រឹមថា ខ្ញុំចង់ផ្តល់តំលៃ​ នៃពាក្យថាស្រលាញ់អោយមនុស្ស​ ដែលខ្ញុំស្រលាញ់​ នឹងផ្តល់អោយខ្លួនឯង ដោយលែងលាក់លៀម👏❤️ដោយក្តីគោរពពីខ្ញុំ សួស វីសា 👏❤️»។

For More Videos Amazing