យល់អារម្មណ៍មួយនេះទេ? បងស្រីបង្កើត Beat Richner បាននិយាយរៀបរាប់នៃរឿងរ៉ាវប្អូនប្រុសយ៉ាងក្ដុកក្ដួលទាំងទឹកភ្នែកហូរថា….(មានវីដេអូ)

អដ្ឋ​ធាតុរបស់​វីរបុរស​កម្ពុជា​ លោកវេជ្ជបណ្ឌិត​ Beat Richner​ បានយកតម្កល់ក្នុងចេតិយ នៅខាងមុខមន្ទីរពេទ្យ​ កុមារគន្ធបុប្ផា ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ដែលមានការ បង្សុកូល​ និងសម្តែង​ព្រះ​បរិត្ត​ ដែលមានព្រះសង្ឃជាច្រើន ដែលមានចំនួនរហូតដល់ជិត ៧០០អង្គ។

យ៉ាងណាមិចកូនខ្មែរគ្រប់រូបគឺពិតជាមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងខ្លាំង ដែលយើងបានបាត់បង់វីរបុរសមួយរូប លោកវេជ្ជបណ្ឌិត​ Beat Richner ដែលលះបង់ពេលវេលារបស់ខ្លួនមួយជីវិត ដើម្បីជួយកុមារប្រទេសកម្ពុជារាប់លាននាក់ អំពីជំងឺផ្សេងៗ ដោយមិនខ្លាចនឿយហត់ បន្តិចសោះឡើយ។

ដោយក្នុងយើងឃើញមានបងស្រីបង្កើតរបស់លោកវេជ្ជបណ្ឌិត​ Beat Richner ក៍មានវត្តមាននៅទីនោះដោយដែរគឺអ្នកស្រី Annaregula Lutz ដោយអ្នកស្រីមកទីនេះ គឺដើម្បីសម្រេចបំណងចុងក្រោយរបស់ប្អូនអ្នកស្រី (លោកវេជ្ជបណ្ឌិត​ Beat Richner) ដែលចង់ឲ្យយកអដ្ឋិធាតុមកតម្កល់ទុកនៅទឹកដីខេត្តសៀមរាប។

អ្នកស្រី Annaregula Lutz បានលើកដៃសំពះ និងបានរៀបរាប់អំពីមូលហេតុ ដែលយកអដ្ឋិធាតុរបស់ប្អូនប្រុសរបស់អ្នកស្រី មកតម្កល់នៅខេត្តសៀមរាប ទាំងសំលេងយ៉ាងក្តុក្តុល ដោយនិយាយបណ្តើរ ទឹកភ្នែកហូរមណ្តើរថា «នេះជាការចងចាំមួយសម្រាប់ប្រជាជនខ្មែរ ចំពោះវីរភាពរបស់លោកបណ្ឌិត Beat Richner នូវអ្វីដែលលោកបានជួយដល់កម្ពុជា។

ដែលប្រជាជនខ្មែរគោរពស្រលាញ់ផ្ដល់តម្លៃឲ្យលោក នូវការលះបង់ដ៏ធំធេងរបស់លោក។ ដូច្នេះការយកអដ្ឋិធាតុ របស់ប្អូនប្រុសលោកយាយមកតម្កល់ទីនេះ គឺស័ក្ដិសមបំផុត ចំពោះប្រជាជនខ្មែរ ដែលស្រលាញ់ និងគោរពលោក អាចមកធ្វើការគោរពដល់វិញ្ញាណក្ខន្ធរបស់ប្អូនប្រុសលោកយាយ»។

បន្ទាប់មកអ្នកស្រី Annaregula Lutz ក៍បានបន្តទៀតថា «ពាក់កណ្ដាលនៃជីវិតរបស់ប្អូនប្រុសលោកយាយ ពិសេស២៥ឆ្នាំចុងក្រោយនេះ បានចំណាយពេលវេលាដ៏មានសារៈសំខាន់នៅកម្ពុជា និងចាត់ទុកកម្ពុជាដូចជាផ្ទះរបស់លោក ជាកន្លែងដែលប្រជាជនខ្មែរ បានស្គាល់ និងគោរពស្រលាញ់ នេះក៏ជាហេតុផលដែលលោកយាយត្រូវតែយកអដ្ឋិធាតុប្អូនប្រុសមកតម្កល់ទីនេះ»។

ហើយក្នុងនោះផងដែរ នៃសម្តីរបស់អ្នកស្រី Annaregula Lutz មួយឃ្លា ដែលមានអត្ថន័យយ៉ាងធំធេងខ្លាំងបំផុតនោះគឺ គឺអ្នកស្រីបាននិយាយថា «ខ្ញុំតែងតែមានអារម្មណ៍ថា គាត់នៅទីនេះ ជាកន្លែងដែលមានមនុស្សជាច្រើនស្គាល់គាត់ ហើយនឹងចងចាំគាត់យ៉ាងល្អបំផុត»។

គួរបញ្ចាក់ផងដែរថា ក្នុងពិធីទួលអដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner នៅព្រលានយន្តហោះអន្តរជាតិម្សិលមិញនេះ យើងឃើញមានវត្តមាន និងផ្តល់កិត្តិយសដ៍ខ្ពង់ខ្ពស់ពីសម្តេចចៅហ្វាវាំង គង់ សំអុល។ ហើយក៍បានធ្វើពិធីដង្ហែរ អដ្ឋ​ធាតុរបស់​វីរបុរស​កម្ពុជា​ លោកវេជ្ជបណ្ឌិត​ Beat Richner ដោយមានសិស្សានុសិស្ស លោកតា លោកយាយ ប្រជាពលរដ្ឋ ដែលមានការចូររួមយ៉ាងច្រើនខ្លាំងណាស់។

ដោយឡែកនៅព្រឹកនេះផងដែរយើងឃើញមានវត្តមាន ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដោយយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ធលោកវេជ្ជបណ្ឌិត Beat Richner នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាបតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing