ក្តៅៗ! នេះគឺជាទិដ្ឋភាពទាំងស្រុង នៃការបញ្ចូនចេញជនជាតិចិនចំនួន ២៣២ នាក់ដាក់លើយន្តហោះ ទៅប្រទេសចិនវិញ (មានវីដេអូ)

កំអំឡុងពេលដែលមានជនជាតិចិនជាច្រើនបានចូលមករស់ក្នុងប្រទេសកម្ពុជាយើង យើងសង្កេតឃើញថា ជនជាតិមួយចំនួនគឺបានបង្កអភាពអសន្តិសុខជាច្រើនក្នុងប្រទេសយើង ដូចជា វាយកាប់ចាក់គ្នា បង្កគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀនថែមទៀតផង។

ជាក់ស្តែង​ កាលពីថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០១៨​ សមត្ថកិច្ច គឺបានចេញប្រតិបត្តិការណ៍ចុះបង្ក្រាប ​ជន​ជាតិ​ចិន​ចំនួន​ ២៣២នាក់ ដែលបានប្រព្រឹត្តបទល្មើស នៅទឹកដីខេត្តតាកែវ​ ពា​ក់​ព័ន្ធករណីឆបោក គំរាម​គំហែង និងជំរិតទារប្រាក់តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ដោយមានការសហការពីសមត្ថកិច្ចចិន ពួកគេទាំងនោះនឹងត្រូវបញ្ចូនចេញពីកម្ពុជាយើង ទៅកាន់ប្រទេសចិនរបស់ពួកគេវិញ។

នៅព្រឺកថ្ងៃនេះ នាយកដ្ឋានស៊ើបអង្កេត អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានធ្វើការបញ្ចូនចេញជនជាតិចិន ដែលពាក់ព័ន្ធករណីឆបោក គំរាមគំហែង និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ចំនួន ២៣២ ដែលក្នុងនោះមាន មនុស្សស្រី ៣៨នាក់ និងមនុស្សប្រុស ១៩៦នាក់ ទៅកាន់ប្រទេសចិនវិញ។

ជនជាតិចិនទាំង​ ២៣៨នាក់នេះ គឺត្រូវបានបញ្ចូនចេញពីកម្ពុជាវិញ តាមរយះយន្តហោះពិសេសចំនួន ៣គ្រឿង របស់សាធារណះរដ្ឋប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសចិន ដោយមានខាងសមត្ថកិច្ចចិន បានចុះមកទទួលពួកគេទៅវិញដោយផ្ទាល់ និងបានធ្វើការឆែកឆេរពួកគេ មុននឹងឡើងយន្តទៅស្រុកពួកគេវិញ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing