រន្ធត់​ចិត្ត​ណាស់! ដោយសារតែ​បាត់​បង់កូន​ ម្តាយ​ដួលសន្លប់មិនដឹង​ប៉ុន្មានដងនោះទេ…

ពិតជា​រឿងដែលគួរឲ្យ​ក្តុកក្តួល​ខ្លាំងណាស់​ ដែលត្រូវ​បាត់បង់កូនទាំងនៅក្មេងបែបនេះ​ សក់សជូនដំណើរសក់ខ្មៅ​ វាពិតជា​រឿងមួយដែលពិបាកនឹងទទួលយកខ្លាំងណាស់​ ដែលសុខៗ​ស្រាប់តែ​ជួបរឿង​បែបនេះ​ តើម្តាយរូបណាអាចទទួលយកបានទៅ​ ទើបបានជាគាត់ដួលសន្លប់រាប់ដង​បែបនេះ​។

ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ស្លាប់​ ដោយសារ​តែ​លង់ទឹក​ស្ទឹង​សង្កែ​ នា​ខេត្ត​បាត់​ដំបង​ ក្រោយ​ពេលដែលបានបែកពីម្តាយនៅត្រង់​ផ្សារ​ណាត់​ នៅ​វេលា​ម៉ោង​ ៩ព្រឹក​ ក្រោយ​មកម្តាយក៏បានប្រកាសដើររក​ តែអ្វីដែល​គួរឲ្យ​សោកស្តាយ​ជាខ្លាំង​នោះ​ បែរជារំលងបានមួយយំសោះ​ ក៏ប្រទះឃើញកូនបាត់បង់​ជីវិត​ទៅវិញ​។

កាលប្រទះរកឃើញសាកសពនេះ​ គឺនៅពេលដែលសព​ត្រូវ​បាន​អណ្ដែត​ឡើង​ ដោយ​មានសភាពហើម​ ទើបបង្កការ​ភ្ញាក់ផ្អើល​ជាខ្លាំង​កាលពី​ព្រឹកព្រលឹមកាល​ពី​ម្សិលមិញ​ថ្ងៃទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ក្នុង​នោះ​ដែរ​ ម្តាយ​បានស្រែកយំជាខ្លាំង​ ព្រោះតែបាត់បង់កូនដែលខ្លួនស្រលាញ់ស្មើជីវិត​ និងខំ​ចិញ្ចឹម​តាំងតែពីតូចក្រូចឆ្មា​ បែរជាមកបាត់បង់តែមួយ​ពព្រិច​ភ្នែក​សោះ​ ពិតជា​រឿងមួយដ៏​រន្ធត់​ជាខ្លាំង​។

ជាមួយ​គ្នានេះ​ដែរ​ នៅក្នុង​ពិធី​បុណ្យ​សព​របស់កូន​ ស្រ្តី​ដែលជាម្តាយខាងលើបានយំបោកខ្លួនរហូតដល់​សន្លប់ជាច្រើនសារ​ តែត្រូវបាន​អ្នកជិតខាង​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែលមកចូលរួមក្នុង​ពិធី​បុណ្យ​ បាននាំគ្នាជួយ​ច្របាច់​ដៃ​ជើង​ ទាញសក់​ និង​ច្របាច់ក្បាលជាដើម​ ពិតជា​គួរឲ្រ​អាណិត​ខ្លាំងណាស់​។

For More Videos Amazing