សូមជួយស៊ែរបន្តផង! លោកឧកញ៉ា ឌួង ឆាយ កំពុងតែធ្វើការបោះឆ្នោត គាំទ្រ ឬមិនគាំទ្រ ទៅលើសាលារាជធានីភ្នំពេញ….

រាជធានីភ្នំពេញកាលពី ១០ឆ្នាំមុន​ ចរាចរណ៍មិនដូចពេលនេះទេ កាលពីមុនគឺមិនសូវមានការកកស្ទះចរារណ៍ខ្លាំងក្លានោះទេ ដោយសារតែកាលណោះ គឺមានប្រជនតិច ហើយនិងយានយន្តគឺនៅមានចំនួនតិចនៅឡើយ ដូច្នេះការកកស្ទះចរារចណ៍ខ្លាំងនោះ គឺមិនចោទជាបញ្ហានោះទេ។

ដោយឡែកនៅពេលបច្ចុប្បន្នវិញ យើងឃើញថារាជរដ្ឋាភិបាលគឺបានខិតខំ ធ្វើស្ពានទៅមក ស្ពានអាកាសជាច្រើន ដោយបានពង្រីកផ្លូវ ហើយនិងបានបង្កើតផ្លូវថ្មីជាច្រើនទៀតក្នុងរាជធានីភ្នំពេញយើង ក៍ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ក៍រាជធានីភ្នំពេញយើង នៅតែជួបបញ្ហាស្ទះចរាចរណ៍យ៉ាងខ្លាំងជារៀងរាល់ថ្ងៃផងដែរ។

ដោយពេលថ្មីៗនេះ ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំងពេក លោកឧកញ៉ាស្រី ចាន់ថន ដែលលោកអ្នកស្គាល់ថាជាឧកញ៉ាមួយរូប ដែលចូលចិត្តជួយអ្នកទៃ ត្រូវបានបង្ខំចិត្ត ចុះពីរថយន្តរបស់គាត់ ដើររកជិះម៉ូឌុបដើម្បីទៅធ្វើការ ព្រោះតែខ្លាចហួសពេលការងាររបស់គាត់ ដែលពេលវេលារបស់គាត់មួយនាទីៗ គឺពិតជាមានតំលៃខ្លាំងណាស់។

ហើយចំនុចសំខាន់ដែលចរាចរណ៍រាជធានីភ្នំពេញមានកាកកស្ទះជារៀងរាល់ថ្ងៃ គឺកក្តាប្រជាពលរដ្ឋយើងតែម្តង ដែលភាគច្រើនមិនសូវជាគោរពច្បាប់ចារណ៍យើងប៉ុន្មាននោះ ដោយជិះមិនគោរពភ្លើងស្តុប មិនសូវចេះអធ្យាស្រ័យគ្នា ដឹងតែពីឈ្មុលទៅមុខ ដោយមិនខ្វល់ពីអ្នកដ៍ទៃ និងមានមូហេតុជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះ គឺមានអាជីវករ ដែលបានលក់អីវ៉ាន់នៅតាមផ្លុវ គឺពួកគាត់បានប្រើប្រាស់ចំណីផ្លូវដើម្បីប្រកបអាជីវកម្មរបស់ខ្លួន ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍ទាល់តែសោះ។ ប្រសិនបើមានសមត្ថកិច្ចចុះមកម្តងៗ គឺពួកគាត់គោរពច្បាប់បានល្អណាស់ តែពេលសមត្ថកិច្ចទៅបាត់ គឺពួកគាត់ចាប់ផ្តើមយកចំណីផ្លូវធ្វើជាអាជីវកម្មទៀតហើយ។

ដោយឡែកនៅមុននេះបន្តិច លោកឧកញ៉ាឌួង ឆាយ បានធ្វើការបោះឆ្នោះនៅលើហ្វេសបុកផេករបស់លោក គាំទ្រ ឬមិនគាំទ្រ ដោយលោកបានសរសេរថា «តើសាលារាជធានីភ្នំពេញគួររៀបចំសណ្តាប់ធ្នាប់សាធារណៈដើម្បីអោយមានសោភ័ណភាព និងរំដោះការកកស្ទះចរាចរណ៍ដែររឺទេ?»។

ដូច្នេះសូមបងប្អូនទាំងអស់គ្នា ចូលទៅកាន់ផេករបស់លោកឧកញ៉ា ឌួង ឆាយ ដែលមានឈ្មោះថា «Duong Chay ឌួង ឆាយ» និងធ្វើការបោះឆ្នោត ដោយគ្រាន់តែមើលរូបដូចខាងលើនេះ ចុចលើ ប៊ូតុង គាំទ្រ ឬ មិនគាំទ្រ ដោយការបោះឆ្នោតនេះនិងបញ្ចប់ក្នុងរយះពេល ២៥ ថ្ងៃ៕

For More Videos Amazing