បែកធ្លាយ​ខ្ទេច​គ្មាន​សល់​ រូបថតចាស់ៗនាយ​ កុយ​ ធ្វើ​ឲ្យមហាជនមានការភ្ញាក់ផ្អើល…(មានរូបភាព)

តារាកំប្លែង​ជើង​ចាស់​នាយ​ កុយ ដែលទទួលបានភាពល្បីល្បាញជាខ្លាំងពីសំណាក់មហាជន​ អស់រយៈពេល​រាប់សិបឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មកដល់ពេល​បច្ចុប្បន្ន​នេះ​​ តារាកំប្លែង​រូបនេះ​ ហាក់បី​ជាធ្លាក់​ប្រជា​ប្រិយ​ភាព​ ក្រោយពេលដែលកម្មវិធី​ទូរទស្សន៍​មួយចំនួន​បានបំបាត់នូវ​កម្មវិធី​សម័យ​បុរាណ​ជាច្រើន​ ហើយងាកមកចាប់​អារម្មណ៍​កម្មវិធី​សម័យ​បច្ចុប្បន្ន​​វិញ។

លោក​ ជួន​ ជី​ ហៅនាយ​ កុយ​ ធ្លាប់​បានលើកឡើងថា​ គាត់មុខក្នុង​សិល្បៈ​មកដល់ថ្ងៃនេះ​ គឺព្រោះ​តែ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពីសំណាក់​ អាយុទ្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌​មាន​ លោក​ម៉ៅ​ និង​លោក​ស្រី​ច័ន្ទ​ធី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌​មាន​ ​ដែល​​តែង​តែ​រៀប​ចំ​កម្ម​វិធី​ ដើម្បី​ឲ្យ​​លោក​បានចូល​សម្តែង​។

តារាកំប្លែង​ នាយ​ កុយ​ មិនត្រឹម​តែ​មានភាព​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​ប៉ុណ្ណោះ​ទេ​ លោកក៏ជា​អ្នកកាត់សក់​ក្នុង​ពិធី​មង្គលការ​ផងដែរ​ ដោយ​បច្ចុប្បន្ន​នេះ​ យើង​សង្កេត​ឃើញ​ថា​ ភាគច្រើន​ តារាកំប្លែង​រូបនេះ​តែងតែ​ចាប់​ដៃគូ​ជាមួយនឹង​ប្រិមប្រិយ​ ដែលជាតារា​កំប្លែង​មាន​រូប​សម្រស់​ស្រស់​ស្អាត​។

​ដោយឡែក​ យោងតាម​គណនី​ហ្វេសបុក​ឈ្មោះ​ Koy Kompleng​ បាន​ទម្លាយ​រូបភាព​ចាស់អោយ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ និងបាន​សរសេរ​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​“អរគុណលោកដើមកា​ ដែលបានថែរក្សាទុក្ខរូបថត​ ក្នុងងពិធីកាត់សក់​ នៅឆ្នាំ​ 83​ រហូតដល់ឆ្នាំ​ 2018​ កាត់សក់គាត់ហើយដល់កូន​ អីឡូវដល់ចៅទៀត​ អរគុណ​ សូមអោយកូនក្មួយរកសុីមានបាន​ ចឹងកុំភ្លេចនាយកុយកាត់សក់/012970007/011853853(អរគុណ”៕