តោះមកស្គាល់តួអង្គ​ នាង​នាថ​ ក្នុងរឿង «ខ្មោចដើមចេកជ្វា» ដែលធ្វើ​ឲ្យ​បងប្អូន​ ពុកម៉ែ​ មានការ​ព្រឺព្រួច​ ញាប់ញ័រ​ តាមពិតនាងគឺជា​…

រឿងនាងនាថ​ គឺ​ជារឿង​បុរាណ​ខ្មែរ​ ដែលមានដំណើរកើតឡើង​នៅខេត្ត​បាត់​ដំបង​ និង​ជាសាច់​រឿង​ និយាយ​អំពី​ប្តី​ប្រពន្ធ​មួយ​គូ​រ​ បានឃ្លាត​ឆ្ងាយ​ពី​គ្នា​ ដោយប្តីបានចេញពីផ្ទះទៅរកសុីនៅស្រុក​ឆ្ងាយ​ ក្រោយ​ក៏ត្រូវបាន​ចោរប្លន់​ ចំណែក​ឯប្រពន្ធ​នៅចាំផ្ទះ​ ដោយរួមទាំង​មាន​ពោះទៀតផង​ ក្រោយ​មកក៏បានស្លាប់នៅពេលសំរាលកូន។

ដោយឡែក​ ក្រឡេក​មកមើល​តួអង្គនាងនាថវិញ​ ក្នុង​សាច់​រឿង​មួយ​នេះ​ ពិតជា​ទទួលបានការ​គាំទ្រ​ខ្លាំងណាស់​ ដោយឈុតឆាកសាច់រឿង​ ពិតជា​មាន​ភាព​រន្ធត់​ញាប់ញ័រ​ជាខ្លាំង​ ដែលមានពុកម៉ែ​បងប្អូន​មួយ​ចំនួន​ ខ្លាចមិនហ៊ានមើលទៀតផង​ ជាពិសេស​នៅឈុតដែលប្រជាជនកំពុងតែរៀបចំធ្វើពិធីបុណ្យសព​តែម្តង។

អ្នកនាង សាំង ភស្ដា​ អាយុ​ ២៩ឆ្នាំ​ គឺជាតួសម្តែងក្នុងរឿងខាងលើនេះ​ ហើយអ្នកនាងគឺជានាដការរបាំបុរាណ​ដែលមានភាពល្បីល្បាញមួយរូបក្នុង​ប្រទេស​កម្ពុជា​ និងធ្លាប់បានសម្តែងនូវខ្សែភាពយន្តជាច្រើនដូចជា ខ្មោចដើម​ចេក​ជ្វា​ ព្រាយកន្ទោងខៀវ និងរឿងអប់រំជាច្រើនទៀត​ កាលពី​កន្លងទៅនេះ​។

ដោយមាន​និស្ស័យ​ ក៏​ដូចជា​មានដុងក្នុង​វិស័យ​សិល្បៈ​នេះ​ អ្នកនាង​ សាំង ភស្តា​ បានចូលរៀននៅរបាំនៅក្នុងសាលាវិចិត្រសិល្បៈតាំងពីឆ្នាំ១៩៩៨​ ក្រោយ​មកក៏​បានក្លាយទៅជានាដការរបាំបុរាណដ៍ល្បីល្បាញមួយរូប ជាពិសេស​អ្នកនាង​ក៏​ធ្លាប់​បានចេញទៅសម្តែងនៅប្រទេសក្រៅជាញឹកញាប់ផងដែរ​។ ចំពោះ​រឿង​គ្រួសារ​វិញ​ អ្នកនាងបានរៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​ ២០១៤​ ហើយមកដល់ពេលនេះ​ អ្នកនាង​រួមជាមួយ​និង​ក្រុមគ្រួសារ​ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ។

For More Videos Amazing