ក្តៅ​ៗ! កាន់តែ​ក្តៅ​គគុក​ហើយ​ លោកជំទាវ​ ហ៊ុន​ សុីណាត​(ប្អូន​ស្រី​សម្តេច​តេជោ​)​ បានចេញមុខមានប្រសាសន៏​ទៀតហើយ​ រឿង​ជម្លោះ​លោកផែង​ វណ្ណៈ​ រវាង​លោកខាន់​ សុវណ្ណ​ ថា…

មួយរយៈពេល​កន្លងមកនេះ​ ក្រោយ​ពេលដែលអ្នកនាង​ខ្ញុង​ បានធ្វើការ​បញ្ចេញ​នូវ​មតិ​យោបល់​ទាក់ទងនិង​រឿង​ជនជាតិចិននៅខេត្ត​ព្រះសីហនុ​រួចមក​ បានធ្វើឲ្យ​បណ្តាញ​សង្គមហ្វេសបុក​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ អស់ពេលមួយរយៈធំ​ ក្រោយ​មករឿងនេះក៏ចាប់ផ្តើម​ស្ងប់ស្ងាត់​ទៅ​វិញ​ តែនៅសល់តែលោកខាន់​ សុវណ្ណ​ប៉ុណ្ណោះ​ ដែលលោកនៅ​មិនសុខចិត្តចំពោះរឿងនេះ​ ដោយចង់ឲ្យតុលាការមាន​វិធាន​ការ​ចំពោះ​អ្នក​នាង​ខ្ញុង​ ដែលបានលើកឡើងបែបនេះ។

ជាមួយគ្នានេះដែរ​ ក៏មាន​មតិ​ជាច្រើន​បានលើកឡើងពីមហាជនផងដែរ​ ជាក់ស្តែង​លោក​ផែង​ វណ្ណៈ​ ក៏បានចេញមុខយល់ស្រប​នូវ​មតិ​យោបល់​របស់អ្នកនាង​ ខ្ញុង​ ចំពោះ​រឿងដែលអ្នកនាងបានលើកឡើងនូវអ្វីដែលខ្លួនបានមើលឃើញជាក់ស្តែង​ ក៏ដូចជា​ការ​បញ្ចេញ​ជាមតិ​យោបល់​ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយ​រូបផងនោះ។

តែអ្វីដែល​លោកផែង​ វណ្ណៈ​ មាន​ការ​ប្រតិកម្ម​ខ្លាំង​ៗ​នោះគឺ​ការលាប​ពណ៌​របស់លោកខាន់​ សុវណ្ណ​ ចំពោះ​លោក​ ក៏ដូចជាអ្នកដទៃទៀត​ ថាជា​គណបក្ស​ប្រឆាំង​ និងបានតាំងខ្លួនជា​បុគ្គល​មួយរូបដែលហាក់បីដូចជាមានតែឯងនៅក្នុង​បណ្តាញ​សង្គមហ្វេសបុក​ ដែលនេះ​គឺ​ជាការ​លើកឡើង​តាមរយៈ​ការ​ Live ផ្ទាល់​របស់លោក​ផែង​ វណ្ណៈ​។

ក្រោយ​មកលោក​ខាន់​ សុវណ្ណ​ ដែលជាម្ចាស់ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ ក៏​បានឆ្លើយតបទៅវិញ​ភ្លាម​ៗ​ ចំពោះរឿងដែលលោកផែង​ វណ្ណៈ​បានធ្វើការលើកឡើង​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ផងដែរ​ ជាពិសេស​លោកក៏បានប្រាប់អោយលោកផែង​ វណ្ណៈ​ ​ត្រៀម​ខ្លួន​ប្រឈមមុខ​នឹង​តុលាការ​ជាមួយ​និង​លោក ក្រោយ​ពេលដែលលោកវិល​ត្រលប់មកពី​ប្រទេសថៃវិញនោះ។

ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ​ លោកជំទាវ​ ហ៊ុន​ សុីណាត​(ប្អូន​ស្រី​សម្តេច​តេជោ​)​ ក៏ធ្លាប់​បាន​មានប្រសាសន៍​ម្តងរួចមកហើយចំពោះជម្លោះរវាងអ្នកទាំង២​ ដោយលោកជំទាវបានមាន​ប្រសាសន៍​ថា​ «😇😜តាហ្នឹងគាត់មិនបានក្មេងជេរសុីបាយមិនឆ្ងាញ់ដេកមិនលក់ បាញ់គ្រាប់បេអោយបានច្រើនទៅគាត់ដេកលក់វិញហើយ »។

ដោយឡែក​ ទើបតែ​ពេល​អំបាញ់មិញនេះ​ លោកជំទាវ​ក៏​បានលើកឡើង​ចំៗបន្តទៀតថា៖​ «😝😝ម្ចាស់ក្មួយឡាយ សុវណ្ណ អើយមីងនេះ មើលឃើញអ្នកទាំងពីរ តាំងខ្លួនភ្នំមួយ មិនអាចមានខ្លាឈ្មោលពីរ រស់នៅជាមួយគ្នាបានទេ ទាល់តែខ្លានោះ ញើមួយឈ្មោលមួយ ទើបរស់ជាមួយគ្នាបាន ។ ម្យ៉ាងទៀត រឿងនាងខ្ញុងសោះ ហើយនាងនិយាយ មិនខុសផងបែរជា លោកតាខាន់ សុវណ្ណ ទាញ់នាងចូល រឿងនយោបាយទៅវិញ 😜លោកខាន់ សុវណ្ណ មិនចង់អោយខ្មែរ បញ្ចេញមតិទេ ឯណាទៅសិទ្ធិមនុស្ស?

ក្នុងការបញ្ចេញយោបល់របស់រាស្ត្រ ដែលសម្ដេចគាត់បើកបេះដូងអោយរាស្ត្រ មានសិទ្ធិ ក្នុងការបញ្ចេញមតិ ចុះហេតុស្អី បានជាលោកសុវណ្ណ ចង់អុសករនាងខ្ញុង មកដាក់គុកទៅវិញ!! សព្វថ្ងៃនេះ ក្នុងកម្ពុជាទាំងមូលសិទ្ធិបញ្ចេញមតិបើកយ៉ាងទូលំទូលាយ សម្ដេចមិនដែលចាប់ទោស អុសដំណើរនរណាផង នៅតែមានជនផ្កាប់មុខ ចោទគាត់ថាបិទសិទ្ធិទៀត។

សូមផ្ដាំផងថាមនុស្សយើងគ្រប់រូប កុំមានជម្ងឺតួឯក ធ្វើស្អីវាមិនល្អទេចាស់ៗអស់ហើយ ត្រូវនាំគ្នាធ្វើលេខបូកផងទៅ និងនាំគ្នាទៅរកធម៌ខ្លះទៅ។ ម្យ៉ាងទៀតសូមអ្នកទាំងពីរ ថយក្រោយមួយជំហានម្នាក់ៗ គិតឡើងវិញថា តើខ្លួនរស់ក្រោមដំបូលសន្ដិភាព សម្ដេចគាត់ប្រឹងយកបានមកហើយតែយើងជាកូនចៅ ឈ្លោះប្រកែកគ្នា តើគាត់សប្បាយចិត្តដែលទេ??? អាណិតសម្ដេចផង គាត់ហត់បាយមិនត្រង់មាត់ ដើរតាមប្រទេសមិនឈប់»។

For More Videos Amazing