រំភើបចិត្ត​ណាស់! សុភក្រ័​ កុសុម៉ា​ បានធ្វើរឿងមួយដាក់លោកតាន់​ គីម​សួរ​ រហូតពោលពាក្យ…

ផលិត​ករ​វីដេអូ​អប់រំ​ដ៏ល្បី​ លោកតាន់​ គីម​សួរ​ និង​ជាអ្នកចូលចិត្ត​ និងតែងតែជួយទៅដល់សង្គម​ តាមរយៈ​ការងារ​មនុស្សធម៌​ និងការចុះទៅដោយផ្ទាល់ដើម្បី​ជួយទៅដល់អ្នកដែលមាន​ជីវភាព​លំបាក់​ និងជួបរឿង​អយុត្តិធម៌​ផងនោះ​ ដោយឡែក​ លោកក៏ជា​បុគ្គលមួយរូប​ ដែលរិះគន់ចំៗទៅដល់​មន្ត្រី​ដែល​អសមត្ថភាព​មួយចំនួនផង​ដែរ។

ដោយឡែក​ នៅថ្ងៃ​នេះ​ លោកតាន់​ គីម​សួរ​ បានបង្កើតជា​កម្មវិធី​មួយ​ ក្នុងការ​រៃអង្គាស​ប្រាក់​មួយចំនួន​ ដើម្បី​យកទៅ​ប្រគំតន្ត្រី​ ក៏ដូចជាយកទៅជួយសម្រួលដល់វិបត្តិហិរញ្ញវត្ថុ Ben Davis​ ដែលជាជនប្រទេសមួយរូប​ រួមជាមួយនិងក្រុមគ្រួសារ​បាន​ស្ម័គ្រចិត្ត​មករស់នៅក្នុងព្រៃដ៏ជ្រៅក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​ការ​ពារ​ព្រៃឈើ​ ក៏ដូចជា​អភិរក្ស​នៅសត្វព្រៃក្នុងតំបន់នោះ។

ក្នុង​នោះដែរ​ សុភក្រ័​ កុសុម៉ា​ ដែលជាតារា​ពហុជំនាញ​ ព្រោះតែ​កញ្ញា​ មិនត្រឹម​តែ​ជាពិធីករ​ដ៏មាន​ប្រជាប្រិយ​មួយ​រូបនោះទេ​ តារារូបនេះ​ ថែមទាំងអាចបកស្រាយ​បទចម្រៀង​បាន​យ៉ាង​ពិរោះ​ទៀតផង។ ដោយឡែក​ សុភក្រ័​ កុសុម៉ា​ បានចូលរួមនូវ​ថវិកា​មួយ​ចំនួន​ទៅដល់ការ​រៃអង្គាស​នេះ​ និងថែមទាំងបាន​ស្ម័គ្រចិត្ត​ចូល​រួម​កម្មវិធី​ប្រគំតន្ត្រី​នេះ​ទៀតផង​ គឺពិតជាតារាដ៏គំរូពិតមែន។

ដោយឃើញនូវទឹកចិត្តដ៏ល្អបែបនេះ​ របស់​កញ្ញា​ សុភក្រ័​ កុសុម៉ា​ លោកតាន់​ គីម​សួរ​ ក៏បានសម្តែងនូវ​អារម្មណ៍​រំភើប​ជាខ្លាំង​ ហើយលោកក៏បានធ្វើការ​រៀបរាប់​ និងធ្វើការ​សរសើរទៅដល់កញ្ញា​ តាមរយៈ​គណនី​ផេក​ជាផ្លូវការរបស់លោកផ្ទាល់ផ​ងដែរ​ ដោយលោកបានសរសេររៀបរាប់៖

«ហេតុអ្វី​ បានជាអូនល្អអ្វីម្ល៉េះ? ចូលរួម​ ១០០$ម្តងហើយ ដោយឃើញថា​ នៅខ្វះខាតច្រើនទៀត ក៏ចូលរួមថែម​១០០$ទៀត មិនតែប៉ុណ្ណោះ ប្អូននៅចូលរួម​ ការប្រគុំតន្រ្តីដោយស្ម័គ្រចិត្តទៀត។ ពិតជាសិល្បករគំរូមែន🙏🙏🙏 ជឿជាក់ថា​ Ben Davis​ ក្រោយពីទទួលដំណឹងនេះហើយ​ នឹងមានការរំភើបចិត្តជាខ្លាំង🙏🙏🙏។ សូមចូលរួមបន្តទៀត ខ្មែរពេលដែលរួមគ្នា​ គឺខ្លាំងណាស់🙏
ABA: 000559925​ លេខកុង Wing: 02393529 ឬតាមលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់​ 012982425»។