ក្តៅ​ក្តៅ​! លោក​ K01 បានចេញ​មុខនិយាយសុំទៅដល់លោកខាន់​ សុវណ្ណ​ ឲ្យ​… (មានវីដេអូ)

រឿង​ជម្លោះ​គ្នា​រវាង​លោកខាន់​ សុវណ្ណ​ និងលោក​ផែង​ វណ្ណៈ​ បានធ្វើឲ្យ​បណ្តាញ​សង្គមហ្វេសបុក​ទាំងមូល​កំពុង​តែមានភាពក្តៅគគុក​ និងបាន​ធ្វើ​ឲ្យ​មហាជនមានការ​ចាប់​អារម្មណ៍ជាខ្លាំង​ ក្នុង​នោះដែរ​ អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសបុក​ក៏បានធ្វើ​ការ​បញ្ចេញ​ជាមតិ​យោបល់​ជាច្រើន​ចំពោះ​រឿងរ៉ាវ​នេះផងដែរ​។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ អ្នកទាំង​ពីរ​ ក៏​បានធ្វើការ​ Live និងបាន​មាន​ប្រតិកម្ម​ចំពោះ​គ្នារៀងៗខ្លួនរួចមកហើយ​ ប៉ុន្តែចំពោះដំណើររឿងបន្តទៅទៀតនោះ​ គឺមិនទាន់លេចចេញឲ្យឃើញនៅឡើយទេ​ មានតែរងចាំមើលទាំងអស់គ្នា​ ថាតើ​ដំណើររឿងមួយនេះ​ នឹង​ប្រព្រឹត្តិ​ទៅយ៉ាងម៉េចទៀតនោះ។

ដោយឡែក​ កាលពី​អំបាញ់មិញ​នេះ​ លោក K01​ ដែលជាអ្នក​សារព័ត៌មាន​ Satawath FC 20​ ដ៏មាន​ប្រជាប្រិយ​ភាព​ក្នុង​ បណ្តាញ​សង្គម​ហ្វេសបុក​ ក៏ដូចជា​សង្គមខាងក្រៅ​ និងជាអ្នកដែលធ្វើការ​រិះគន់​មិនសំចៃមាត់​ បានធ្វើការ​ Live និយាយ​រឿង​ជម្លោះ​រវាង​លោក​ផែង​ វណ្ណៈ​ ជាមួយ​និង​លោក​ខាន់​ សុវណ្ណ​ ដែលជាប្រធានបទដ៏ក្តៅ​គគុកក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​។

ក្នុងនោះដែរ​ លោក​ K01 បាននិយាយស្នើសុំទៅដល់លោកខាន់​ សុវណ្ណ​ មេត្តា​បញ្ឈប់នូវ​រាល់អ្វីដែល​ពាក់ព័ន្ធ​ពី​បញ្ហា​ជនជាតិចិន​ ក៏ដូចជា​ផ្ទះសំណាក់​ឡើង​ថ្លៃ​ ជាពិសេស​នោះ​ ចំពោះការដើរលាបពណ៌គេ​ថាគេជា​គណបក្ស​ប្រឆាំង​ និង​ជា​សកម្មជន​មិនគាំទ្រ​ទៅដល់​រដ្ឋាភិបាល​នោះ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​បងប្អូន​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing