កាន់តែ​កក្រើក​! លោក​ជំទាវ​ ហ៊ុន​ សុីណាត​ (ប្អូន​ស្រីបង្ហើត​សម្តេច​តេជោ​)​ បាន​មានប្រសាសន៍​ចាក់ដោត​ ក្នុង​រឿង​ ជម្លោះ​រវាង​លោក​ផែង​ វណ្ណៈ​ ជាមួយ​និង​លោក​ខាន់​ សុវណ្ណ​ ថា…..(មានវីដេអូ)

ករណី​ជម្លោះ​រវាង​លោក​ផែង​ វណ្ណៈ​ ជាមួយ​និង​លោក​ខាន់​ សុវណ្ណ​ បានធ្វើឲ្យ​បណ្តាញ​សង្គមហ្វេសបុក​ទាំងមូល​កំពុង​តែនាំគ្នាតាមដាន​ ក៏ដូចជា​មានការ​បញ្ចេញ​ជាមតិ​ជាច្រើន​ផងដែរ​។ ក្នុងនោះដែរ​មាន​មតិយោបល់​ជាច្រើន​បាននាំគ្នាគាំទ្រទៅដល់លោកផែង​ វណ្ណៈ​ ដែលលោកទើបតែធ្វើការ​ Live​ ជាវីដេអូ​កាលពី​យប់​ថ្ងៃ​ទី០១​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។

ទាក់ទងនិង​រឿង​ខាងលើនេះ​ វីដេអូ​ប្រមាណជាជិត​ ២០នាទីក្នុងការ​ Live របស់លោក​ផែង​ វណ្ណៈ​ បានធ្វើ​ការនិយាយ​ប្រតិកម្ម​ខ្លាំង​ៗ​ និង​ជេចំៗតែម្តង​ ទៅដល់លោកខាន់​ សុវណ្ណ​ ដែលបានធ្វើការលាប​ពណ៌​ ក៏ដូចជាការចោទលោកថាគឺជា​សកម្មជន​ក្នុង​គណបក្ស​ប្រឆាំង​របស់លោក​ សមរង្សុី​ ទើធ្វើឲ្យលោកមានចិត្តខឹងជាខ្លាំង​ ក៏បានចេញមុខមកបែបនេះ។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ លោកផែង​ វណ្ណៈ​ ក៏បាន​បញ្ជាក់​ដែរថា​ លោកមិនចង់បង្កជម្លោះណាមួយជាមួយនិងលោកខាន់​ សុវណ្ណ​នោះដែរ​ ប៉ុន្តែ​ដោយសារ​តែ​លោកទ្រាំមិនបាននូវ​ទង្វើ​ដូចដែលបានរៀបរាប់ខាងលើ​ ហើយមួយវិញទៀតនោះ​ លោកក៏បានបង្ហើបប្រាប់មហាជននៅក្នុង​បណ្តាញ​សង្គមហ្វេសបុក​ផងដែរ​ថា​ លោកធ្លាប់បានព្រមានទីដល់លោកខាន់​ សុវណ្ណ​ម្តងរួចមកហើយ​ ហើយកាលនោះ​លោកខាន់​ សុវណ្ណ​ ក៏បាមគម្រាមថានឹងប្តឹងលោកផងដែរ​ តែក្រោយមកក៏ស្ងាត់ឈឹងទៅ។

ចំណុច​សំខាន់ដែលលោកបានបញ្ជាក់​ ក៏ដូចជានិយាយនៅក្នុងបណ្តាញ​សង្គមហ្វេសបុក​នោះ​គឺ​ លោកបាននិយាយថា​ ប្រសិនជាលោក​ខាន់​ សុវណ្ណ​ ចង់លេង​ជាមួយលោក​ ដូចទៅ​នឹងលោក​ សាន្ត​ ប៊ុនធឿន​ ដែលទាក់ទងនឹងការ​ប្រឈមមុខគ្នាមុខ​តុលា​ការ​ ឬក៏​លក្ខខណ្ឌ​ណាមួយក៏ដោយ​ ក៏លោកអាចទទួលបានដែរ​។

ក្រោយពី​មានការ​ប្រតិកម្ម​របស់លោក​ផែង​ វណ្ណៈ​ រួចមក​ លោក​ខាន់​ សុវណ្ណ​ ដែលជាម្ចាស់​ខារ៉ាអូខេ​ Cobra បានធ្វើ​ការឆ្លើយតបទៅវិញភ្លាមៗតែម្តង​ ដោយមិនចាំស្អែកនោះទេ។ ទាក់ទងនិង​រឿង​នេះ​ លោក​ខាន់​ សុវណ្ណ​ បាននិយាយ​ថា​ ចំពោះ​លោក​ផែង​វណ្ណៈ​ បានលើកឡើងពីរឿង​ដែលលោកធ្លាប់បានព្រមានចំពោះលោក​ ដោយការវាយ​ និងចោទថាលោកបានបើករបររាំស្រាត​ ក្រោយពេលដែលលោក​ត្រលប់​ទៅ​ភ្នំពេញ​វិញ​ គឺលោកនឹង​ដាក់ពាក្យ​បណ្តឹងតែម្តង។

ប៉ុន្តែលោក​ខាន់​ សុវណ្ណ​ ក៏បាន​ផ្តល់នូវ​ជម្រើស​២​ ទៅដល់លោកផែង​ វណ្ណៈ​ផងដែរ​ ដែលទី១​ គឺរកឲ្យឃើញ​នូវ​ភស្តុតាង​ដែលចោទថាលោកបានបើក​អាជីវកម្ម​រាំស្រាត​ និងទី២នោះ​ គឺត្រូវ​ប្រឈមមុខជាមួយគ្នា​នៅខេត្ត​ ព្រះសីហនុ​ ដែលមាន​អជ្ញាធរ​ជា​អាជ្ញាកណ្ដាល​ ដើម្បី​ធ្វើការ​ស្រង់​នូវ​ស្ថិតិផ្ទះសំណាក់ដែលមាន​តម្លៃក្រោម​ ១០០ដុល្លា​ ហើយ​ប្រសិន​ជាអ្នកណាចាញ់​ គឺត្រូវ​ឈប់លែង​ហ្វេសបុក​ជារៀងរហូត។

ដោយឡែក​ ក្រោយពី​ជម្លោះឆ្លើយឆ្លង​ពាក្យ​សម្ដី​រវាង​អ្នក​ទាំង​២រួចមកលោក​ជំទាវ​ ហ៊ុន​ សុីណាត ​(ប្អូន​ស្រីបង្កើត​សម្តេច​តេជោ​​)​ បានធ្វើការស៊ែរផូសពីគណនីឈ្មោះ ដានី កូនខ្មែរ និង​មានប្រសាសន៍​បញ្ចេញ​មតិ​ថា«😇😜តាហ្នឹង​ គាត់មិនបានក្មេងជេរសុីបាយមិនឆ្ងាញ់ដេកមិនលក់ បាញ់គ្រាប់បេអោយបានច្រើនទៅ​ គាត់ដេកលក់វិញហើយ »៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing