រន្ធត់​ចិត្ត​ណាស់​!!! ឆៃលី​ ​ដាឡែន​ មិនថាថ្ងៃ​ មិនថាយប់នោះទេ​​ តែ​ងតែនៅគេងជិត​ឪពុក​ និងបានបង្ហោះសារមួយ ពេលអានហើយ​ចង់ស្រក់ទឹកភ្នែក ដោយនាងថា…

ឆៃលី​ ​ដាឡែន​ មួយ​រយៈ​ពេលនេះកំពុងតែជួបទុក្ខធំ​ ដោយឪពុករបស់នាងបានចាកឆ្ងាយពីលោកយើងនេះទៅ​ ក្នុងនោះដែរតារារូបនេះបានសម្តែងនូវ​ទុក្ខ​សោកជាខ្លាំង​ ចំពោះការ​បាត់បង់ឪពុកជាទីស្រលាញ់​ ជាមួយ​គ្នានេះដែរ​ តាមរយៈ​គណនី​ផេក​ហ្វេសបុក​នាង​ បានបង្ហោះជាសារមួយ​ ដែលក្រោយពេលអានចប់ហើយ​ ស្ទើរតែ​ចង់ស្រក់ទឹកភ្នែក​ ដោយនាងបានសរសេរថា៖

«យប់នេះ​ ពួកយើងនៅកំដរប៉ា​ នៅក្នុងវត្តស្លាកែតទាំងអស់គ្នា រហូតដល់ពេលព្រឹកថ្ងៃអាទិត្យ​ ចាប់ពីម៉ោង​ 9ទៅ​ ពួកយើង​ លែងបានឃើញមុខប៉ាទៀតហើយ។ អាណិតម៉ាក់ណាស់ ម៉ាក់មកសំរាកនៅទីនេះ​ជាមួយនិងពួកយើងដែរ។ ម៉ាក់គាត់​ ក៏មិនសូវស្រួលខ្លួនទេ ម៉ាក់អស់កំលាំង​ និងងហត់នឿយខ្លាំងណាស់ ជាពិសេស​ គឺម៉ាក់គាត់ឯការចាប់ពីពេលនេះទៅ។

ប៉ាកូននឹកប៉ា កូនចង់លឺសំលេងប៉ា កូនចង់ឃើញស្នាមញញឹមប៉ា កូនចង់អោយប៉ាលេងភ្លេង​ ឲ្យ​កូនច្រៀង កូនចង់ឲ្យគ្រួសារយើង​ ដើរលេងសប្បាយមានភាពរីករាយ​ ដូចពីមុន ប៉ាមកវិញមក ប៉ាលឺកូនហៅទេ?​ ហេតុអី​ ប៉ាមិនក្រោកឡើងមក?​ ហេតុអីប៉ាគេងយូរម៉្លេះ?»៕

For More Videos Amazing