ក្រោយពី​ផ្ទុះ​រឿង​ មានគេ​ឆាត​មក​ វ៉ាន់​ ម៉ូនីកា​ ទាក់ទងនិង​រឿង​ឡើងគ្រែតម្លៃ ៥០ដុល្លា​រួចមក​ ពេលនេះ​ម្ចាស់​ផលិត​ករ​មួយ​រូប​បានចេញមុខ…

តារាសម្ដែង​ វ៉ាន់​ ម៉ូនីកា​ ដែលមួយរយះពេលមុននេះ​ នាង​បានបង្ហោះសារមួយហួសចិត្តជាខ្លាំង​ ដោយមានបុគ្គលមួយរូប​ បានឆាតមកនាងក្នុង​គោលបំណង​ហៅនាងទៅដេកក្នុងតម្លៃ​ ៥០ដុល្លារអាមេរិក​ តែនាង​ក៏មិនបាន​បញ្ចេញ​ឈ្មោះ​ទេ​។ ក្រោយពី​តារាសម្ដែងដ៏ស្រស់ស្អាតរូបនេះ​បានធ្វើការ​បង្ហោះ​តាមបណ្តាញ​សង្គម​ហ្វេសបុក​រួចមក​ ធ្វើ​ឲ្យមហាជនជាច្រើន​ បាននាំគ្នាហួសចិត្តជាខ្លាំង។

ដោយឡែក​ ក្រោយពី​មានការលេចលឺអំពី​ពត៌មាន​នេះផងដែរ​ លោក​ Chea Chhim ក៏​បានចេញមុខបកស្រាយ​យ៉ាងដូច្នេះ​ថា​៖«ខ្ញុំបាទឈ្មោះ ជាឈីម ជាផលិតករនិងជា​Cameraman​ ក្នុងអាជីពសិល្បៈជាង​ 30ឆ្នាំមកហើយ​ បើទោះបីជា​ មិនល្បីល្បាយអីអស្ចារ្យ​ ក៏​ប៉ុន្តែខ្ញុំមានកេរ៍ឈ្មោះខ្លះៗដែល អ្នកទាំងអស់គ្នា​ អាចសួរតារាមួយណាក៏បានដែរ​ ថាតើដើម្បីប្ដូរយកភាពល្បីល្បាយ​ ត្រូវតែប្ដូរខ្លួនជាមួយខ្ញុំ​ ជាឈីមមែនទេ។

ប្រុសណា​ ដែលថាមិនចេះខូចខិល ប្រសិនបើជាខ្ញុំ​ ចរចាឡើងគ្រែ ជាមួយស្ត្រីមាន​ឈ្មោះក ក្នុងតំលៃ​ 200$ តែខ្ញុំបែរជា​ឲ្យគេតែ​ 50$ គឺខ្ញុំជាមនុស្ស​ ថោកទាប តែក្នុងករណីនេះ​ មិនទាន់បានឡើងលើគ្រែ​ ជាមួយគ្នាផង តើថោកទាបដែររឺទេ? បច្ចុប្បន្ន​ តារាមួយចំនួនតូច​ ហេតុតែចង់បានភាពល្បីល្បាយ តែងតែរកគ្រប់វិធី​ មិនថាវិធីថោកទាប រឺថ្លៃថ្នូរក៏ដោយ​ អោយតែបានការចាប់អារម្មណ៍​ ពីទស្សនិចជក។»៕

For More Videos Amazing