តាមពិត​ចឹង​សោះ​!!! បុរសចិត្ត​ធម៌​ ដែលជួយដល់ស្រ្តីម្នាក់ជិត​ឆ្លងទន្លេ​ តាមពិតគាត់គឺជា…(មានវីដេអូ​)

កាលពី​យប់មិញ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ មានប្តី​ប្រពន្ធ​ ២នាក់បាន​នាំគ្នាដើរទៅកាន់​មន្ទីរពេទ្យ​ ខណៈពេលដែល​ប្រពន្ធ​កំពុងតែជិតឆ្លងទន្លផងនោះ​ ស្រាប់តែមាន​មានបុរសម្នក់បានជិះឡានឆ្លងកាត់​ ឃើញដូចនេះ​បុរសខាងលើក៏បាននាំ​ប្តី​ប្រពន្ធ​ទាំង​ ២នាក់ទៅមន្ទីរពេទ្យភ្លាមៗតែម្តង។

បុរសចិត្ត​ធម៌​ខាងលើនោះ​ មាន​គណនី​ហ្វេសបុក​ឈ្មោះ​ Noun Nikida​ ហើយគាត់ក៏បានរៀបរាប់តាម​ហ្វេសបុក​ដែរថា៖«ម៉ោង១យប់ជាងហើយ ឃើញស្ត្រីម្នាក់ ឈឺពោះឆ្លងទន្លេ​ ដើរតាមផ្លូវដ៏ស្ងាត់​ ទៅរកពេទ្យ​ ពីរនាក់ប្ដីប្រពន្ធដ៏កម្សត់​ យើងខ្ញុំជិះឡានឃើញក៏ជួយដឹកទៅមន្ទីរពេទ្យ​ នៅដីថ្មី​ ២៩ ១១ ២០១៨ ជូនពរឲ្យ សម្រាលកូន​ បានជោគជ័យ សុខភាពល្អ ទាំងម្តាយនិងកូន 🙏🙏🙏»។

ក្រោយ​មក​ក៏មាន​គណនី​ហ្វេសប៊ុក​មួយ​មានឈ្មោះថា​ Phirom Khm​ បាននិយាយរៀបរាប់ថា៖«បុរសម្នាក់នេះ​ បានធ្វេីរឿងល្អៗ​ ក្នុងសង្គមជាច្រេីន​ រួចមកហេីយ​ មិនថាយប់ថ្ងៃ ឬក៏​ភ្លៀងផ្គរយ៉ាងណា ក៏ក្រុមការងារ​ ដែលដឹកនាំដោយគាត់ផ្ទាល់​ គឺតែងតែជួយ​ និងយកអាសារដល់ពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ជួយសំអាត​ និងដេរសព ដែលបានជួប​ គ្រោះថ្នាក់ចរាចរណ៍ ជួយដឹកសាកសព​ ​ចេញពីមន្ទីរពេទ្យ ទៅកាន់គេហដ្ឋាន​ ឬទៅកាន់វត្ត។

បេីសិនគ្រួសារណាក្រក្រីខ្លាំង​ គាត់ក៏បានជួយជាមជ្ឈូស​ និងថ្លៃបូជា បេីសពណា​ដែលមិនស្គាល់អត្តសញ្ញាណ​ គាត់នឹងជួយរក្សាធាតុទុក​ ជាមួយនឹងរូបថត​ រហូតបានដឹងដល់ក្រុមគ្រសារសព​។ នៅក្នុងក្រុងប៉ោយប៉ែត​ ទាំងមូល​ ពួកគាត់ពិតជាសកម្មណាស់​ ដោយគាត់បានចំណាយថវិការផ្ទាល់ខ្លួន​ របស់គាត់ទាំងស្រុង។ អរគុណសំរាប់ការរួមចំណែក​ក្នុងការចែករំលែក​ និងបានចូលរួមជួយដល់សង្គមរបស់យេីង សូមឲ្យ​មានសំណាងល្អ​ក្នុងការបន្តការងាររបស់លោក នួន នីគីដា។ Noun Nikida»

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing