គួរ​ឲ្យ​រំភើប​ណាស់​!!! លោក​ឧកញ៉ា​ ដួង​ ឆាយ​ បានជូនកាដូចំពោះ​ក្រុម​គ្រួសារ​សាឡិក​ នូវ…(មានវីដេអូ​)

កុមារា​ សាឡិក​ ដែលចេះនិយាយ​ ១៥ភាសា​ នៅតែជាទីចាប់​អារម្មណ៍​ចំពោះមហាជន​ជាច្រើន​ ព្រោះ​ទេពកោសល្យ​របស់កុមាររូប​នេះ​ គឺពិត​អស្ចារ្យ​ ខ្លាំង​ណាស់​។ ក្រោយ​ពី​ទទួលបាន​នូវ​រង្វាន់​ ក៏ដូចជា​ការ​ឧបត្ថម្ភ​ជាច្រើន​ពី​សប្បុរស​ជនផងនោះ​ កុមាររូបនេះបាននឹងកំពុងកែប្រែខ្លួន​ ដោយប្អូនប្រុស​បានឈប់ដើរលក់​វត្ថុ​អនុស្សាវរីយ៍​ និងបានផ្លាស់ប្តូរមករៀននៅទីក្រុង​ភ្នំពេញ​ផងដែរ​។

ទាក់ទង​និង​ការឧបត្ថម្ភ​នានា​ពី​សប្បុរស​ផងដែរ​នោះ​ លោកឧញ៉ា​ ដួង​ ឆាយ​ ក៏បានប្រកាសផ្តត់ផ្គង់ទៅដល់បងប្អូន​ទាំង​ ២នាក់នេះ​ ទាំង​សម្ភារៈ​សិក្សា​ និងការរៀនសូត្ររហូតដល់ចប់​មហាវិទ្យាល័យ​ទៀតផង​ ដែលនេះស​បញ្ជាក់​ឲ្យ​ឃើញថា​ ខ្មែរ​ពិត​ជា​មានចិត្ត​សណ្តោះក្នុងការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពិត​ម៉ែន។

ដោយឡែក​ កាលពី​ប៉ុន្មា​ន​ម៉ោងមុននេះ​ លោកឧញ៉ាចិត្តធម៌​ ដួង​ ឆាយ​ ក៏បានជូននូវរង្វាន់ជាម៉ូតូ​ដ៏ថ្មីស្រឡាងម៉ាក​ Wave ដល់ក្រុម​គ្រួសារ​របស់​ សាឡិ​ មិនតែប៉ុណ្ណោះ​លោកជំទាវ​ ដែលជា​ភរិយា​របស់​លោក​ឧកញ៉ា​ ​ដួង​ ឆាយ​ ក៏បានផ្តល់នូវ​សម្លៀកបំពាក់​ក្នុងហាង​របស់លោកជំទាវអោយម្តាយ​របស់សាឡិ​ ធ្វើ​ការ​ជ្រើស​រើស​តាមចិត្ត​ទៀតផង​។

ហើយលោកឧកញ៉ាឌួងឆាយក៍បានបង្ហោះលើហ្វេសបុកផេកលោកថា «ខ្ញុំបានជូនកាដូម៉ូតូថ្មីដល់ឪពុកម្តាយសាឡិតាមការសន្យាដោយមើលឃើញថាគាត់ខ្វះមធ្យោបាយធ្វើដំណើរ និងសំរាប់ជូនកូនទៅរៀន។ អរគុណដល់ឪពុកក្មួយសាឡិដែលបានជូនកាដូផ្ទាំងគំនូរគូដោយផ្ទាល់ដៃសំរាប់ផ្ទះថ្មីខ្ញុំ»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing