ក្តៅ​!!! ឯកឧត្ដម​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ បានផ្តល់​កិច្ចសម្ភាសន៍​ជុំវិញ​រឿងដែលពាក់ព័ន្ធទៅនឹង​ ជនជាតិ​ចិន​ និងផ្ទះសំណាក់…(មានវីដេអូ​)

ជុំវិញ​ករណី​កំណើនជនជាតិចិនជាច្រើន​មក​វិនិយោគ​នៅខេត្ត​ ព្រះសីហនុ​ បានធ្វើឲ្យ​តំបន់​ឆ្នេរ​សមុទ្រ​ ផ្ទះ​សំណាក់​ និង​ភោជនីយដ្ឋាន​មានការខុសប្លែកជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ចំណែកឯ​ប្រជាពលរដ្ឋ​ក៏មិនសូវមានអ្នកធ្វើដំណើរទៅលេងកំសាន្តនៅដូចសព្វដងនោះដែរ។

ទាក់ទងនិង​ការរិះគន់ជាច្រើន​ពីសំណាក់មហាជន និងថ្មីៗនេះ​ តាមការលើកឡើងរបស់អ្នកនាងខ្ញុង​ ដែលជាតារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​ដែរនោះ​ បានធ្វើឲ្យ​ខេត្ត​ ព្រះ​សីហនុ​ កាន់តែ​មានការ​រិះគន់​កក្រើក​ក្នុង​ បណ្ដាញ​សង្គម​ហ្វេសបុក​ផងដែរ​ ពាក់ព័ន្ធ​និង​ការឡើងផ្ទះ​សំណាក់​ និង​ភោជនីយដ្ឋាន​ ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​មិនមាន​លទ្ធភាព​ក្នុងការទៅលេង។

ដោយឡែក​ នៅថ្ងៃ​នេះផងដែរ​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ បានផ្តល់​កិច្ចសម្ភាសន៍​ជុំវិញ​រឿងដែលពាក់ពន្ធទៅនឹង​ ជនជាតិ​ចិន​ ផ្ទះសំណាក់​ ក៏ដូចជា​រឿងដែលកំពុងតែក្តៅក្នុង​បណ្តាញ​សង្គមហ្វេសបុក​ដែលបានផ្ទុះឡើងជាច្រើន​ ចង់ជ្រាបឲ្យកាន់តែច្បាស់​ ​សូមបងប្អូន​ប្រិយមិត្ត​ទស្សនវីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing