រន្ធត់​ចិត្ត​ណាស់! អីក៏​ដាច់​ចិត្តម្លេះ​ ម្តាយ ថ្លើម ធំហ៊ានយកកូន អោយ K01ឡាយលក់ទៀត…(មានវីដេអូ​)

ករណី​ជួញ​ដូរ​ ឬក៏​ទិញលក់​កុមារ​ ​គឺជារឿងមួយដែលខុសទៅនឹង​ច្បាប់​ ហើយ​ឪពុក​ម្ដាយ​ ដែលហ៊ាន​ និង​ដាច់ចិត្ត​ក្នុងការ​លក់កូន​អោយទៅអ្នកដទៃ​ វាពិតជា​រឿងដ៏ព្រៃ​ផ្សៃខ្លាំងណាស់​ ហើយ​សង្គម​ពិតជា​មាន​ការ​ស្អប់ខ្ពើមជាខ្លាំងផងដែរ មិនគួរណាម្តាយធ្វើបែបនេះទៅរួចទាល់តែសោះ។

ជាក់ស្តែង​កាលពីថ្ងៃ​មិញ​នេះ​ យោង​តាម​គណនី​ផេក​ Satawath FC 20​ របស់លោក​ K01 បានធ្វើការ​​ live ពាក់ព័ន្ធ​នឹង​ស្រ្តី​ម្នាក់​ បានយកកូនរបស់ខ្លួនមកអោយលោក​ K01 ក្នុងការជួយ​ផ្សព្វផ្សាយ​ដើម្បី​លក់ក្មេងប្រុសម្នាក់​នេះ​។ ចំពោះ​រឿង​នេះ​ បាន​ធ្វើ​អោយ​មហាជន​ជាច្រើន​មានការ​អាណិតអាសូរ​ទៅដល់ក្មេងប្រុសម្នាក់នោះជាខ្លាំង​ និងបានរិះគន់ទៅដល់ម្តាយក្មេងនោះផងដែរ​ ដែលបាន​បង្កើតគ្នាមកហើយ​ ម្តេចក៏មិនមាន​ទំនួលខុសត្រូវ​យ៉ាង​ចឹង។

ដោយឡែក​ គណនី​ផេក​ ​Satawath FC 20​ បាន​រៀប​រាប់​ថា៖«ជាបឋម​ ម្តាយ ថ្លើមធំហ៊ានយកកូន អោយ K01 ឡាយលក់ទៀត បង្កើតគ្នាមកហើយ បែរជាអោយ K01 ប្រកាស លក់កូន ដែលមានអាយុពីរខួបនេះទៅវិញ ម្តាយនឹងឆ្កួត ឫជាទេ អត់ដឹងថាវាខុសនឹងច្បាប់ទេ អី បន្តិចទៀត ខ្ញុំនឹងឡាយអោយបងប្អូនឃើញមុខម្តាយហ្នឹងម្តង សូមសមត្ថកិច្ច មានវិធានការទៅលើករណីនេះផង»។

ចំពោះ​ស្រ្តី​ជាម្តាយ​ មិនបាន​បញ្ចេញ​ឈ្មោះ​ មានអាយុ​ជាង​ ២០ឆ្នាំ​ ចំណែកឯ​ក្មេង​ប្រុស​ដែលត្រូវ​បានយកមកលក់នេះ​ មានឈ្មោះថា​ ឡុង​ ហេង​ អាយុ​ ជិត២ខួប​ ឪពុកម្តាយ​របស់​កុមារា​រូប​នេះ​ មិនបានរៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នាទេ​ ហើយបុរសដែលត្រូវជាប្តីរបស់ស្រីប្រកាសលក់កូនខាងលើ​គឺបានបែកគ្នាហើយ។ ចងដឹង​ពត៌មាន​លំអិត​យ៉ាង​ណា​នោះ​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing