តាមពិតចឹងសោះ! ទីបំផុតមន្ទីទេសចរណ៌ ឯកឧត្តម ថោង ខុន បានចេញមុខបកស្រាយអំពីមូលហេតុដែលផ្ទះសំណាក់ឡើងថ្លៃហើយ បន្ទាប់ពីឯកឧត្តម ខៀវ កញ្ញារិទ្ធ ដាក់សំនួរសួរ….

កាលពីពេលថ្មីៗយើងឃើញថាតារាកំប្លែងដ៍ល្បីឈ្មោះមួយរូបគឺអ្នកនាង ខ្ញុង បានចេញមុខរិះគន់ចំៗតែម្តង ទៅលើក្រុងព្រះសីហនុ ដែលផ្តោតសំខាន់ទៅលើម្ហូបអាហារថ្លៃ ហើយជាពិសេសគឺផ្ទះសំណាក់មានតំលៃថ្លៃមែនទែន ដែលជាហេតុធ្វើអោយប្រជាជនខ្មែរយើងគ្មានលទ្ធភាពចូលគេង ហើយបើមានលុយហើយគឺគ្មានផ្ទះសំណាក់ដេកថែមទៀតផង គឺពេញអស់តែម្តង។

បន្ទាប់ពីតារាកំប្លែងរូបនោះបានរិះគន់មកធ្វើអោយមហាជនជាច្រើនបានគាំទ្រនាង ហើយនិងមួយចំនួនតូចបានជេរនាងថា និយាយមិនពិត បូករួមទាំងម្ចាស់ផ្ទះសំណាក់មួយដែលបានបង្ហោះពីតំលៃផ្ទះសំណាក់របស់ខ្លួនថាមានតំលៃ ១៥ ទៅ ២០ដុល្លា តែពេលទៅដេកបែរជាមានតំលៃដល់ទៅ ៤០ដុល្លាទៅវិញ។

រឿងផ្ទះសំណាក់នៅក្រុងព្រះសីហនុក្លាយទៅជា រឿងដ៍ក្តៅគគុកពេញក្នុងបណ្តាញសង្គមហ្វេសបុក ដែលមនុស្សជាច្រើនបាននិយាយវែកញែកគ្នា រហូតដល់ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានបង្ហោះថា «ឃើញគេឈ្លោះគ្នារឿងតម្លៃ ផ្ទះសំណាក់នៅក្រុងកំពង់សោម ហេតុអី ខាងមន្ទីរទេសចរណ៍ មិននិយាយអីបកស្រាយសោះអញ្ចឹង?»។

ស្រាប់តែពេលនេះមន្ទីទេសចរណ៌ ឯកឧត្តម ថោង ខុន បានចេញមុខបកស្រាយអំពីមូលហេតុដែលផ្ទះសំណាក់ឡើងថ្លៃហើយ នៅក្នុងកម្មវិធីបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡង ប្រណាំង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានថ្លែងថា «ប៉ុន្តែយើងគិតឃើញថា អ្វីៗដែលកំពុងតែដំណើរការទៅមុខ គឺវាពិតជាមិនថ្លៃនោះទេ ព្រោះថាពេលនេះ ខ្ញុំបានប្រាប់ បាត់១៤០០បន្ទប់ គឺដោយសារតែផ្ទះសំណាក់បានយកទៅជួលអោយភ្ញៀវទេសចរណ៍ដាច់ដោយឡែក ដែលជាហេតុធ្វើអោយតំលៃឡើងថ្លៃ។

ដូច្នេះហើយទើបពួកយើងបានខិតខំសាងសង់សណ្ឋាគារអោយបានច្រើន នោះតំលៃមិនសូវជាចោទបញ្ហានោះទេ ដូជានៅខេត្តសៀមរាបចឹង ព្រោះថានៅទីនោះសំបូរសណ្ឋាគារជាច្រើន មិនសូវចោទជាបញ្ហានោះទេ រីឯក្រុងព្រះសីហនុ គឺមានភ្ញៀវកាន់តែច្រើន តែផ្ទះសំណាក់ និងសណ្ឋាគារផ្ទត់ផ្ទង់មិនគ្រប់គ្រាន់ និងតម្រូវការមិនសុីសង្វាក់គ្នា ទើបបណ្តាលអោយឡើងថ្លៃបែបនេះ»៕

For More Videos Amazing