ពិតជា​រំភើប​ជំនួស​ណាស់! លោក​ ខេមរៈ​ សិរីមន្ត​ បាននិយាយ​ពាក្យ​ក្នុង​ចិត្ត​ដ៏មាន​អត្ថន័យ​ ទៅដល់ប្រពន្ធរបស់លោកថា…

កំពូលតារា​ចម្រៀង​ លោក​ ខេមរៈ​ សិរីមន្ត​ ដែលជាតារា​ចម្រៀង​ឈាន​មុខ​គេ ហើយ​បច្ចុប្បន្ន​លោកគឺជាតារា​ចម្រៀង​នៅក្នុង​ផលិតកម្ម​ រស្មី​ ហង្ស​មាស​ ដែលជា​ផលិតកម្ម​ដ៏ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកពិតជាមានភាពមមាញឹកខ្លាំងណាស់​ក្នុង​វិស័យ​សិល្បៈ​ ហើយ​ពេល​នេះ​ តារាចម្រៀង​រូបនេះ​ ថែមទាំង​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​វិស័យ​អចលនទ្រព្យ​ ដែលជា​ជំនួញ​ផ្ទាល់​ខ្លួន​របស់លោក​ ជាមួយនិង​ដៃគូ​ លោកឧញ៉ា​ ឡេងណាវ៉ាត្រា​ ផងដែរ​។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍​ និង​មាន​ភាព​ភ្ញាក់ផ្អើល​សម្រាប់​មហាជន​ជាច្រើន​នោះ​ គឺលោក​ខេមរៈ​ សិរីមន្ត​ បាន​ធ្វើការ​បង្ហាញ​មុខ​ភរិយា​ និង​កូនៗ​របស់លោក​ ដែលបានលាក់បាំងអស់ជាយូរមកហើយយនោះ​ ដើម្បី​ទំលាយ​មន្ទិល​ ក៏ដូចជា​ការ​សង្ស័យ​ពី​មហាជន​ផងដែរ​។

ដោយឡែក​ នៅពេល​មុននេះបន្តិច​ លោក​ ខេមរៈ​ សិរីមន្ត​ តាមរយៈ​គណនី​ផេក​ហ្វេសបុក​របស់លោក​ បានបង្ហាញ​នូវមុខ​កូនរបស់លោកដែលទើបតែប្រសូត​ រួមជាមួយ​ពាក្យ​ពេចន៍​ក្នុង​ចិត្ត​ដ៏មាន​អត្ថន័យ​ ទៅដល់ប្រពន្ធរបស់លោកថា៖«អគុណអូន🙏បងស្កប់ស្កល់ណាស់នៅគ្រប់យ៉ាងដែលអូនផ្ដល់អោយបងជាពិសេសកូនទាំងបីនាក់របស់យើង😘😘😘»។

ក្នុង​នោះដែរ​ មហាជន​ជាច្រើន​ បានចូលរួម​អបអរសាទរ​ចំពោះ​លោក​ និង​ក្រុមគ្រួសារ​របស់លោកផងដែរ​។ ជាមួយ​នឹង​ការជូនពរ​របស់បងប្អូនប្រិយ​មិត្ត​ និង​មហាជន​ជាច្រើន​នោះ​ លោក​ ខេមរៈ​ សិរីមន្តក៏បានឆ្លើយតប​ទៅវិញ​ថា​ «អគុណណាស់បងប្អូនទាំងអស់គ្នា»។