ញាក់សាច់​! អ្នកគាំទ្រ​ អ្នកនាង​ ខ្ញុង​ ចេញមុខមកការពារ​ និងជេ​រកក្រើក​តែម្តង​ ស្តាប់ហើយ​ស្ទើរតែ​…(មានវីដេអូ​)

អ្នកនាង​ ខ្ញុង​ តារាកំប្លែង​ដ៏ល្បី​ប្រចាំ​ទូរទស្សន៍​ CTN និងជាតារា​កំប្លែង​ក្នុង​ក្រុម​នាយ​ ពែក​ មី​ ដែលមាន​ប្រជាប្រិយភាព​ជាខ្លាំងក្នុង​ប្រទេសកម្ពុជា​ ដែលកាលពី​ថ្មីៗ​នេះ​ អ្នកនាង​ ខ្ញុង​ បានធ្វើឲ្យ​មហាជន​ជាច្រើន​ អាចនិយាយ​បានថា​ពេញ​មួយប្រទេស​ទៅហើយ​ កំពុងតែ​តាមដាន​ ក៏​ដូច​ជា​ការជជែកវែកគ្នាអំពីរឿងដែល​អ្នកនាង​ បានធ្វើការ​លើកឡើង​អំពី​រឿង​ ជនជាតិចិននៅខេត្ត​ ព្រះសីហនុ​។

ទាក់ទងនិង​រឿង​នេះ​ផងដែរ​ មានមតិ​ភាគច្រើន​បានធ្វើការ​គាំទ្រ​ចំពោះសម្តីអ្នកនាង​ ខ្ញុង​ ដែលអ្នកនាង​ហ៊ាននិយាយនូវ​អ្វីដែល​ខ្លួន​បានឃើញផ្ទាល់​ ដោយមិន​លាក់លៀម​ ក្នុង​នាមជាប្រជាជនខ្មែរ​មួយ​រូប​ ចំពោះ​ការយល់ឃើញ​ និងការមិនពេញចិត្ត​ ជូនទៅដល់​មហាជន​ ក៏​ដូច​ជា​ រដ្ឋាភិបាល​ឲ្យ​បាន​ដឹងផងដែរនោះ។

ដោយឡែក​ ក្រឡេកមើល​អ្នកគាំទ្រ​ អ្នកនាង​ ខ្ញុង​ បានចេញមុខមកការពារ​ និងថែមទាំងជេ​កក្រើក​តែម្តង​ ទៅដល់បុគ្គល​ ២រូប​ ដែលបានចេញជា​វីដេអូ​វាយប្រហារ​ចំពោះអ្នកនាង​ ខ្ញុង​។ ទោះបីជាយ៉ាងណា​ គេសង្កេត​ឃើញថា​ អ្នកនាង​ ខ្ញុង​ នៅតែទទួលបាន​ការគាំទ្រ​ និងមានប្រជា​ប្រិយភាពពី​សំណាក់​មហាជន​ជាច្រើន​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing