ល្បីខ្លាំងពេក! តោះមកស្តាប់លោកមាស រិទ្ធី និយាយអំពីនាងខ្ញុង ដែលបានរិះគន់ខេត្តព្រះសីហនុ (មានវីដេអូ)

បញ្ហាក្នុងខេត្តព្រះសីហនុ គឺនៅតែក្តៅគគុកនៅក្នុងបណ្តាញសង្គមហ្វេសបុក ដោយមនុស្សម្នាជាច្រើនបានលើកយករឿងនេះមកនិយាយវែកញែកគ្នា បន្ទាប់ពីអ្នកនាងខ្ញុងបានសម្តែងនូវអារម្មណ៍ពិតរបស់ខ្លួននៅពេលដែលបានទៅកំសាន្តលេងក្នុងខេត្តព្រះសីហនុ ជាមួយនឹងក្រុមគ្រួសារ។

ហើយអ្វីដែលប្រជាពលរដ្ឋរបស់យើងមានការចាប់រអារម្មណ៍យ៉ាងខ្លាំង គឺផ្ទះសំណាក់ហើយនិងសណ្ឋាគារដែលមានតំលៃថ្លៃ ដែលសណ្ឋាគារតាមមាត់ឆ្នេរ គឺមានតំលៃចាប់ពី ១០០ដុល្លា ឡើង រីឯផ្ទះសំណាក់ដែលជនជាតិចិនបានជួលតពីម្ចាស់ខ្មែរយើង គឺមានតំលៃចាប់ ៤០ដុល្លាឡើង ដែលនេះគឺជាតំលៃថ្ងៃធម្មតា។

ដោយសារតែរឿងនេះកាន់តែរឿងមានការនិយាយវែកញែកគ្នាច្រើនខ្លាំងពេក លោកមាស រិទ្ធី ក៍និយាយរឿងនេះដែលទាក់ទងនៅនិងតារាកំប្លែងនាងខ្ញុង ដោយគាត់បានលើកឡើងទាំងសងខាង និងនិយាយពីប្រភពបានយ៉ាងច្បាស់លាស់ ហើយលោកក៍បានបន្តទៀតថា អ្នកនាងខ្ញុងមិនខុសនោះទេ គាត់គ្រាន់តែនិយាយនូវមតិរបស់គាត់តែប៉ុណ្ណោះ ក៍ប៉ុន្តែអ្នកនាងខ្ញុងមិនគួរនិយាយថា លែងជាន់ទឹកដីកំពង់សោមទៀតនោះទេ ព្រោះថានេះគឺជាទឹកដីរបស់ខ្មែរយើង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing