ផ្ទុះការរិះគន់ ក្រោយពីម្ចាស់ផ្ទះសំណាក់នៅខេត្តព្រះសីហនុប្រាប់តំលៃបន្ទប់របស់គាត់ដែលមានតំលៃចាប់ពី ១៥ដុល្លា ទៅ២០ដុល្លា ស្រាប់តែមានគេតេទៅកក់ហើយម្ចាស់នោះប្រាប់ថា….. (មានវីដេអូ)

ក្រោយពីតារាកំប្លែងអ្នកនាងខ្ញុង បានបង្ហោះវីដេអូនិយាយរិះគន់ចំៗទៅលើខេត្តព្រះសីហនុ ដែលមានម្ហូបអាហារថ្លៃ ហើយគ្មានផ្ទះសំណាក់ និងសណ្ឋាគារដេក បើមានក៍ថ្លៃខ្លាំងដែរ ដែលធ្វើអោយរឿងនេះ ត្រូវបានអ្នកលេងហ្វេសបុកជាច្រើនជជែកវែកញែកគ្នា ដោយឈានទៅដល់គេជេរគ្នាថែមទៀតផង។

បន្ទាប់មកក៍មានបងស្រីម្នាក់ដែលជាម្ចាស់ផ្ទះសំណាក់មួយនៅខេត្តព្រះសីហនុ បានបង្ហោះវីដេអូថា អ្នកនាងខ្ញុងនិយាយមិនពិតនោះទេព្រោះថា ផ្ទះសំណាក់របស់គាត់គឺមិនថ្លៃហួសហេតុដូចដែលអ្នកនាងខ្ញុងនិយាយនោះទេ គឺផ្ទះសំណាក់របស់គាត់គឺមានតំលៃសមរម្យដែលអាចអោយបងប្អូនរបស់យើងមកស្នាក់នៅបាន។

ផ្ទះសំណាក់របស់គាត់មានឈ្មោះថា អ៊ឹង វិសាល គឺស្ថិតនៅខេត្តព្រះសីហនុ ដោយផ្ទះសំណាក់របស់គាត់មាន ២៨បន្ទប់ ដោយក្នុងមួយបន្ទប់មានតំលៃ ១៥ដុល្លា ទៅ ២០ដុល្លា តែប៉ុណ្ណោះ ដែលមានទីតាំងក្បែរស្នងការដ្ឋានក្រុងព្រះសីហនុដែលមានទីតាំងក្បែរស្នងការដ្ឋានក្រុងព្រះសីហនុ មិនតែប៉ុណ្ណោះ ក៍មានការថែមជូនអាហារ ៣ ពេល និងកន្លែង ស្ទីម សូណា និងហែលទឹកទៀតផង។

ក្រោយពីម្ចាស់ផ្ទះសំណាក់បានបង្ហោះវីដេអូនោះរួច ក៍មានគណនីមួយឈ្មោះថា Sreyrath Pen បានតេទៅកក់ផ្ទះសំណាក់នោះ តាមរយះលេខទូរស័ព្ទ 0977792277 ហើយម្ចាស់នោះនិយាយថា មានសល់តែអាតម្លៃ 25$ក្នុង1យប់។ ហើយគាត់បានបង្ហោះថា «🤣🤣🤣ដល់ពេលតេ កក់ ប្រាប់ថាមានសល់តែអាតម្លៃ 25$ក្នុង1យប់។យីស ពួកអាបោក មីបោក🤣🤬
#SR 27/11/2018»។

បន្ទាប់មកក៍មានគណនីហ្វេសបុកឈ្មោះ Ratha Green Chan អ្នកខមមិនរិះគន់ផ្ទះសំណាក់នោះថា «ផ្ទះសំណាក់ហ្នឹងកាលខ្ញុំទៅគេង១យប់ ២០ដុល្លា ម៉ាសុីនត្រជាក់ ប៉ុន្តែដាច់ទឹកដាច់ភ្លើង ហើយនិយាយពីបន្ទប់វិញមហាគគ្រេច គ្មានអ្នកសំអាតត្រឹមត្រូវទេ ខ្នើយកម្រាលវិញគួរអោយខ្ពើម ដេកបានតែមួយយប់រត់មកភ្នំពេញវិញ។ អ្នកកំពុងសោមថា ទៅគេងអីផ្ទះសំណាក់ហ្នឹង កាលពីមុនចិនមិនទាន់ចូលគឺគ្មានអ្នកចូលគេង ប៉ុន្មានទេ តំលៃក៍មិនដល់២០ដុល្លាដែរ»។

ហើយក៍មានគណនីហ្វេសបុកមួយទៀតឈ្មោះថា Mealea Doung បានខមមិនរិះគន់ថា «ខ្ញុំធ្លាប់ចូលហើយកន្លែងនឹង បន្ទប់ស្អុយបារី ការ៉ូឡើងខ្មៅ។ ខ្ញុំដើររកបន្ទប់ពីម៉ោង១០ ដល់ម៉ោង ១កន្លះ មួយយប់ទើបរកបានទីនេះ ហើយ៤០ដុល្លា កាលពីមុនចូលឆ្នាំខ្មែរ។ ពេលខ្ញុំចូលដល់បន្ទប់ទើបខ្ញុំដឹងថា ហេតុអ្វីបានជាបន្ទប់នេះសល់ ព្រោះថាគគ្រិចពេក។ ក្រៅពីនេះគឺគ្មានសល់ទេ គេជួលអោយចិនអស់ហើយ ខ្ញុំជិះឡានដើររកគ្រប់កន្លែង ផ្សារលើ ដល់ផ្សារក្រោម។ ចំណាំផ្ទះសំណាក់នេះជាប់ស្នងការក្រុង ហើយមានកុងទីននៅចំហៀងខាងមុខ»៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing