មិនសមសោះ! កីឡាករ​ កែវ​ រំចង់​ បាន​និយាយ​រៀបរាប់​ពី​ទិដ្ឋភាព​ពេល​ប្រកួត​ជាមួយ​កីឡាករ​ប្រទេស​អ៊ុយក្រែន​ ហើយ​ថែមទាំង​បាននិយាយបោះសម្តីថា…(មានវីដេអូ​)

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ ជាពិសេស​អ្នកនិយមគាំទ្រ​ និង​ទស្សនា​កីឡា​ប្រដាល់​ គឺប្រាកដជាដឹង​ និង​ជ្រាបរួចមកហើយអំពីការប្រកួត​កីឡាប្រដាល់​ ក្នុង​កម្មវិធី​ Thai Fight ដែលបាន​ប្រព្រឹត្តិ​ឡើង​ នៅក្នុងប្រទេស​ថៃ​ កាលពី​ថ្ងៃ​សៅរ៍​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨​ រវាង​កីឡាករ​កម្ពុជា​ កែវ​ រំចង់​ ជាមួយ​និង​កីឡាករប្រទេស​អ៊ុយក្រែន​ Olexandre​។

ក្នុង​ការប៉ះគ្នាប្រកួតនេះ​ ​ជាលទ្ធផល​ដែលទទួលបាន​ ក្រោយ​ពីចប់ការ​ប្រកួត​នោះគឺ​កីឡាករ​របស់​ប្រទេស​ កម្ពុជា​ កែវ​ រំចង់​ បានដួកសន្លប់នៅក្នុងទឹកទី២​ នៅក្រោម​កណ្តាប់​ដៃ​របស់កីឡាករប្រទេស​អ៊ុយក្រែន​ Olexandre​ នេះពិតជារឿងមួយដ៏គួរឲ្យសោកស្តាយខ្លាំងណាស់សំរាប់កីឡាករ​ កែវ​ រំចង់​ ។

ដោយឡែក​ កីឡាករ​ កែវ​រំចង់​​ បាននិយាយរៀបរាប់ថា​ ការដួលសន្លប់នេះ​ គឺដោយសារតែលោកមានការ​ធ្វេសប្រហែស​មួយភ្លែត​ ហើយលោកក៏ចាប់បាននូវ​ចំនុច​ខ្សោយរបស់គូរប្រកួតផងដែរ​ ដោយគូរប្រកួតមានចំនុចខ្សោយលើជើង​ និងមានចំនុចខ្លាំងត្រង់ដៃ​ ហើយ​មួយទៀតនោះ​ គឺលោកចាញ់ត្រង់កំពស់ដាច់តែម្តង​ ដោយលោកមានកំពស់ត្រឹម​ ១,៧០ម​ ចំណែកឯ​គូរ​ប្រកួត​មានកំពស់ដល់ទៅ​ ១,៨២មឯណោះ​។

ក្នុង​នោះដែរ​ ​កិច្ច​សម្ភាសន៍​ជាមួយលោក​សាន្ត​ ប៊ុនធឿន​ កីឡាករ​ កែវ​ រំចង់​ បាននិយាយថា​បោះសម្តីថា​ លោកចង់ធ្វើការសងសឹកជាមួយនិងកីឡាករអ៊ុយក្រែន Olexandre​ ដែលបាន​វាយលោកឲ្យដួលក្នុងទឹកទី២​ ដែលកាលប្រកួតសងសឹងនេះ​ គឺចង់វាយពាក់ហ្គង់ ៥ទឹក​ បើសិនជាអាច​អញ្ជើញកីឡាករប្រទេស​អ៊ុយក្រែន​ Olexandre​ មកប្រកួតក្នុងប្រទេស​កម្ពុជា​។

តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Why Laugh​ ក៏បានសរសេរគាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ កែវ​ រំចង់​ផងដែរ​ ដោយ​បានសរសេររៀបរាប់​ថា៖«ល្អណាស់ អោយតែមានការតាំងចិត្តនិងជំនឿចិត្តមុតមាំបែបនេះគឺមានសង្ឃឹមច្រើន កុំអោយតែមិនសូវវ៉ៃរត់គេចរួចថាចង់សងសឹកគឺទៅមិនរួចទេ តែនេះរំចង់ធ្វើបានល្អទាំងការចូល ទាំងកម្លាំង ទាំងការតាំងចិត្តនិងជំនឿចិត្តខ្ពស់បែបនេះ គឺមានសង្ឃឹមច្រើន ព្រោះទឹកទី2ការទាត់ជើងខ្លាំងធ្វើអោយរំចង់មានប្រៀបច្រើន តែការប្រើដៃកម្លាំងខ្លាំងតែខ្លីជាងគេនិងចូលតិចជាងគេ ឯទាត់ជើងគឺមានប្រៀបជាងគេ គេរាងអន់ជើង»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing