ទៀតហើយ​!!!​ លោក​ សយ​ សុភាព​ បានធ្វើការ​បញ្ចេញ​មតិចំពោះ​អ្នកនាង​ ខ្ញុង​ ពាក់ព័ន្ធ​និង​រឿង​ជនជាតិ​ចិន​ ខេត្ត​ព្រះសីហនុ​…

ប៉ុន្មា​ន​ថ្ងៃមកនេះ​ ទាក់ទង​និងរឿងជនជាតិចិន​ ក្នុង​ខេត្ត​ ព្រះសីហនុ​ បានធ្វើឲ្យ​មហាជន​ជាច្រើន​មានការ​រិះគន់​ និង​បញ្ចេញ​នូវមតិរៀងៗខ្លួនជាច្រើនផងដែរ​ ព្រោះតែកំណើននៃ​ជនជាតិ​ចិន​ជាច្រើន​ បានធ្វើឲ្យ​ខេត្ត​ ព្រះ​សីហនុ​ បានប្រែក្លាយទៅជាតំបន់មួយដែល​មិនមាន​សុវត្ថិភាព​ ការស្នាក់នៅ និងការហូបចុកឡើងថ្លៃជាដើម។

គួរបញ្ជាក់ដែលថា​ ការខុសប្លែកជាខ្លាំងនេះទើបតែចាប់ផ្តើមក្នុងរយៈពេល​ប៉ុន្មា​ន​ឆ្នាំ​ចុងក្រោយ​នេះតែ​ប៉ុណ្ណោះ​ ដែលធ្វើឲ្យ​តំបន់​ឆ្នេរសមុទ្រ​ នៃខេត្ត​ ព្រះ​សីហនុ​ ប្រែក្លាយទៅទីកន្លែងមួយ​ ដែលប្រជាជនមិនមាន​លទ្ធភាព​ក្នុង​ការធ្វើ​ដំណើរ​កំសាន្ត​ទៅកាន់ទីនោះ។

ដោយឡែក​ ក្រោយពីអ្នកនាង​ ខ្ញុង​ បាន​បញ្ចេញ​នូវ​មតិ​ពាក់ព័ន្ធ​និង​ដំណើរកំសាន្តទៅកាន់​ខេត្ត​ ព្រះ​សីហនុ​រួចមក​ បានធ្វើឲ្យ​មហាជនជាច្រើន​ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ មានការមិនពេញចិត្ត​ និង​មិនសប្បាយចិត្តចំពោះជនជាតិចិនដែលរស់នៅតំបន់នោះផងដែរ។

ពាក់ព័ន្ធ​ និង​រឿង​ខាងលើ​នេះ​ លោក​ សយ​ សុភាព​ ក៏បានធ្វើការ​បញ្ចេញ​មតិចំពោះ​អ្នកនាង​ ខ្ញុង​ ពាក់ព័ន្ធ​និង​រឿង​ជនជាតិ​ចិន​ ខេត្ត​ព្រះសីហនុ​ ដោយ​លោកបាននិយាយថា​“ពិតជាមានការសោកស្ដាយណាស់ ដែលមិនគួរមាន​ អ្នកសិល្បៈ កំប្លែងយើង​ កាលពីម្សិលមិញ បង្ហោះតាមហ្វេសប៊ុក បានវាយប្រហារទៅលើខេត្ត ព្រះ​សីហនុ។ ខ្ញុំក៏ធ្លាប់រិះគន់ ប៉ុន្ដែក្នុងចំនុចណា​ ដែលវាអវិជ្ជមាន ក៏ប៉ុន្ដែចំនុចមួយ​ ដែលថាយើងរិះគន់​ ធ្លាក់ចូលទៅអន្ទាក់ ដែលគេកំពុងតែប្រឆាំងយើង វាជាការគួរឲ្យសោកស្ដាយ”។