តោះក្រឡេកមកស្គាល់​ស្ថាបនិក​ហ្គេម​ PUBG ដែលរកចំណូលបានដល់ទៅ…

ហ្គេម​ PUBG គឺជាហ្គេមបាញ់ប្រហារគ្នាដ៏ល្បីល្បាញទូទាំង​ពិភព​លោក​។ PUBG គឺជាការហៅកាត់នៃឈ្មោះប្រភេទ​ហ្គេម​មួយ​នេះ​ ដែល​ឈ្មោះ​ពេញ​គឺ​ “PlayerUnknown’s Battlegrounds”​ ចំពោះប្រភេទហ្គេមមួយនេះ​ គឺទទួលបាន​គាំទ្រ​ និងមានការពេញនិយមជាខ្លាំងពី​មិត្តៗយុវ័យ​ក្នុង​ប្រទេស​កម្ពុជា​។

បងប្អូន​ប្រិយមិត្ត​ ជាពិសេស​មិត្តៗយុវ័យ​មួយ​ចំនួន​ ប្រាកដ​ជាមិនធ្លាប់បានដឹងទេថា​ ស្ថាបនិក​ហ្គេម​ PUBG គឺជានរណា​ និងមកដល់សព្វថ្ងៃនេះ​ ប្រភេទ​ហ្គេម​បាញ់​ប្រហារ​មួយនេះរកចំណូលពីការលេងហ្គេមបានចំនួនប៉ុន្មាននោះទេ។ ពេលនេះក្រមកាងារយើងខ្ញុំសូមលើកយកមកបង្ហាញ​ឲ្យ​បងប្អូនបានដឹង​ និងជ្រាបឲ្យកាន់តែច្បាស់។

លោក Brendan Greene​ គឺជាស្ថានិក​ដ៏ល្បីឈ្មោះ​មួយរូប ដែលបានបង្កើតនូវហ្គេមដ៏មាន​ប្រជាប្រិយមួយ​នេះ​ លោកមានកំណើត​ នៅលើទឹកដីរដ្ឋ Ballyshannon សាធារណៈរដ្ឋអៀឡង់​ ហើយមកដល់​បច្ចុប្បន្ន​នេះ​ ប្រភេទ​ហ្គេម​ PUBG ដ៏ពេញនិយម​មួយ​នេះ​ បាននឹងកំពុងតែរកចំណូលអោយលោកបានប្រមាណ​ ៥០០ ពាន់លានដុល្លារអាមេរិក។

For More Videos Amazing