មិនគួរអោយជឿរ! ខាងប្រុសបញ្ជាក់ចិត្តស្មោះ ដោយចូលស្តីតាមច្បាប់ ដោយគ្រាន់តែស្រលាញ់អូនត្រឹមរយះពេល…..

ស្នេហាបើនិយាយទៅគឺមានគ្រប់រស់ជាតិ មានទាំងល្វីង ផ្អែម ជូរ ចត់ និងប្រៃ ដែលអ្នកដែលមានស្នេហាច្បាស់ជាធ្លាប់ជួបបញ្ហានេះហើយ។ ហើយអ្នកខ្លះទៀតខូចចិត្តរឿងស្នេហា រហូតដល់គិតខ្លីធ្វើអត្តឃាតខ្លួនឯងទៀតផង ដូច្នេះហើយស្នេហាជួនសប្បាយ ជួនកើតទុក តែបើមិនមានស្នេហាក៍គ្មានន័យនោះដែរ។

ហើយបើនិយាយពីសង្គមបច្ចុប្បន្នវិញយើងឃើញថា ស្គាល់គ្នាមិនទាន់បានប៉ុន្មានផងក៍ចាប់ផ្តើមស្រលាញ់គ្នា យកគ្នាធ្វើជាសង្សា ដោយមិនបានគិតវែងឆ្ងាយនោះទេ ហើយអ្នកខ្លះទៀតជួបភ្លាម ស្រលាញ់គ្នាភ្លាមតែម្តង ហើយក៍បែកគ្នាភ្លាមៗផងដែរ តែអ្នកខ្លះក៍ស្រលាញ់គ្នារហូតឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ផងដែរ។

ដោយឡែកតាមរយះគណនីហ្វេសបុកឈ្មោះ Gov Uy Teang បានបង្ហោះថា «អរគុណសំរាប់ការផ្ដល់តំលៃ​ អោយអូន Long Chhai ❤️️ រយះពេល46ថ្ងៃដែលមិននឹកស្មាន​ 😍្ងថ្ងៃពិសេស​ ក្នុងជីវិត❤️️
❤️️អរគុណប៉ានិងម៉ាក់បានផ្ដល់កំណើតអោយកូនមានថ្ងៃនេះ​ . អរគុណបងប្អូន​ មីងមា​ ទាំងអស់គ្នាដែលបានចូលរួម​ អបអរសាទរ❤️️កុំបាញ់អូនទៀត​ អូនផុសហើយ😂»។

ដូច្នេះស្នេហាគឺមិនសំខាន់ទៅលើការស្គាល់គ្នាយូរ ឬស្រលាញ់គ្នាយូរឆ្នាំទើបអាចរៀបអាពាហ៍ពិពាហ៍បាននោះទេ សំខាន់គឺទៅលើសមីខ្លួនទាំងពីរថា ច្បាស់ជាមួយគ្នាឬអត់ បើច្បាស់ហើយគួរអោយធ្វើបែបនេះទៅ ព្រោះថា ពេលវេលាអាចនឹងប្រែប្រួល កុំចាំមានអ្វីៗទាំងអស់ចាំធ្វើវា គួរតែស្រលាញ់គ្នាសិន ចាំចាប់ដៃគ្នាទៅយកអ្វីៗទាំងអស់៕