ទ្រាំមិនសរសើរមិនបាន​ ពេលដែលឃើញវីដេអូ​របស់កុមារា​ សាឡិក​ ខណៈពេលព្យាយាមលក់​វត្ថុ​អនុស្សាវរីយ៍​អោយទៅ…(មានវីដេអូ​)

កាលពីពេលថ្មីមកនេះ​ កុមារា​ សាឡិក​ ដែលអាចនិយាយដល់ទៅ​ ១៥ភាសា​ បានធ្វើឲ្យ​បណ្ដាញ​សង្គម​ហ្វេសបុក​ទាំងមូល​ មានការចាប់​អារម្មណ៍​ចំពោះ​ប្អូនប្រុស​ជាខ្លាំង​ ក៏ព្រោះតែ​សមត្ថភាព​ និងទេកោសល្យរបស់ប្អូនប្រុសគឺពិតជាមានភាព​អស្ចារ្យ​ ជាខ្លាំង​នោះ។

ភាពលេចធ្លោ​ និងភាព​ល្បីល្បាញ​របស់កុមារា​ សាឡិក​ បានធ្វើឲ្យ​មនុស្សស្ទើរតែជុំវិញមានការចាប់អារម្មណ៏ចំពោះប្អូនប្រុសជាខ្លាំង​ ជាក់ស្តែង​នៅក្នុង​វីដេអូ​មួយនេះ​ គឺជាការបង្ហោះតាម​រយៈ​​គណនី​ផេក​ហ្វេសបុក​មួយមានឈ្មោះ​ថា​ ptwong608090​ ដែលជាផេករបស់ជនជាតិចិន​។

អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​ គឺផេកមួយនេះមានចំនួនអ្នក​ Like pages​ ត្រឹមតែជា​ង​ ១មុឺននាក់ប៉ុណ្ណោះ​ តែបែរជាមានអ្នកចូលមើលដល់ទៅជាង​ កន្លះលាននាក់ឯណោះ។ ដែលនេះគឺជាការបង្ហោះដោយជនជាតិចិន​ ដែលធ្លាប់បានទិញ​នូវ​វត្ថុ​អនុស្សាវរីយ៍​របស់ប្អូនប្រុសកាលពីកន្លងទៅនោះ។

នេះបានបង្ហាញឲ្យឃើញថា​ ប្អូនប្រុស​ សាឡិក​ កំពុងតែទទួលបាននូវការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ហើយវីដេអូនេះផងដែរ​ គឺបានបង្ហាញនូវការខំប្រឹងប្រែង​ ក៏ដូចជាការតស៊ូរបស់ប្អូនដើម្បីជួយរំលែកទៅដល់បំណុលគ្រួសារ​ ដែលបានជំពាក់គេដល់ទៅ​ ៥មុឺនដុល្លា​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing