លោក​ ម៉ៃ​ សុគន្ធ​ បាន​រិះគន់​ចំៗទៅដល់​អង្គរក្ស​ខ្មែរ​ Dj Soda ឡើងកប់ៗមាត់ថា…មានវីដេអូ​)

Dj Soda​ គឺជាតារាកូរ៉េបែប​ រ៉េប​ និង​ Mix Song​ ដ៏ល្បីមួយរូប​លំដាប់​អន្តរជាតិ​ ដែលមាន​រូប​សម្រស់ដ៏​ស្រស់​ស្អាត​ និងមានភាពសិចសុីខ្លាំងគួរឲ្យស្រលាញ់​ ដែលបានមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាលើកដំបូង​ ស្ថិតនៅ​ក្នុង​តំបន់កោះ​ពេជ្រ​ កាលពីថ្ងៃ​នៃការប្រារព្ធ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ អកអំបុក​ បណ្ដែត​ប្រទីប​ និង​សំពះ​ព្រះខែ​។

ក្រោយពីបាន​ ​អញ្ជើញ​មកដល់ទឹកដី​កម្ពុជា​ Dj Soda បានសម្តែង​នូវអារម្មណ៏រំភើបយ៉ាងខ្លាំង​ ព្រោះមានអ្នក​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ជាពិសេស​​អ្នកគាំទ្ររបស់ខ្លួន​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ ដែលពិតជាធ្វើឲ្យ​មានសេក្តីកក់ក្តៅជាខ្លាំង​ ក្នុងដំណើរជាលើកដំបូង​ មកកាន់ទឹកដី​ដ៏​អឆ្ឆរិយ​មួយនេះ។

ដោយឡែក​ អ្វីដែល​ធ្វើ​ឲ្យមហាជនជាច្រើន​មានការហួសចិត្តជាខ្លាំងផងនោះ​ ​អង្គរក្សខ្មែរ​ ដែលមានតួនាទីក្នុងការការពាររាល់​សុវត្ថិភាព​ របស់​ Dj Soda​ បែរជាធ្វើរឿងមិនគួរ​គម្បី​យ៉ាងនេះសោះ​ ដោយបុរសម្នាក់នោះបានថតរូបជាច្រើនសន្លឹក​ ថែមទាំងសរសេរពាក្យមិនគម្បីមួយចំនួនថា“បងបានត្រឹមជា អង្គរក្សបេះដូង”​។

មហាជន​ជាច្រើន​ បាន​សម្ដែង​នូវការ​មិនពេញ​ចិត្ត​ ក៏​ដូចជាការិះគន់ជាខ្លាំង​ ចំពោះ​អង្គរក្ស​ខ្មែរ​ម្នាក់នេះ​ ​ វាពិតជា​រឿងមួយ​ ដែលធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស​របស់ប្រទេស​ជាតិ​ទាំងមូល​ផងដែរ​។​ យោង​តាម​គណនី​ផេករបស់លោក​ ម៉ៃ​ សុគន្ធ​ បាន​រិះគន់​ចំៗទៅដល់​អង្គរក្ស​ខ្មែរ​ Dj Soda ឡើងកប់ៗមាត់ថា៖

“អត់ស្គាល់តួនាទីខ្លួន អាកង្កែប​ មិនស្គាល់តម្លៃការងា​រ វាលើសពីតួនាទីយើងជាអង្គរក្សហើយ​ អាផ្លោក​ សូមស្ថាបណ្ណជំនាញ​ ពិនិត្យផង​ ស៊ែរឲ្យលោកចង់ល្បីមួយផង​#DJSODA​ (ដល់ថ្នាក់ច្រៀង​ ក៏តាមពីក្រោយដែរ 😜😂ម៉េចស្រុកខ្មែរ​ អត់សុវត្តិភាពមែនហ្អា អាអង្គរក្សកង្កែប😏😏😏)”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing