ពិរោះ​ទៀតហើយ Idol !!!! យន់​ ​តុលា​​ នៅតែខ្លាំង​ សម្លេងកាន់តែពិរោះ​ ពិតជាអង្រួន​អារម្មណ៍​​…(មានវីដេអូ​)

បងប្អូន​ប្រិយមិត្ត​ និងមហាជន​ជាច្រើន​ ប្រាកដ​ជាបាន​ ស្គាល់រួចមកហើយនូវ​វត្តមាន​ កុមារា​ យន់​ តុលា​ ដែលជាបេក្ខជនក្នុង​កម្មវិធី​ប្រលងចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ ដែលប្អូន​ប្រុសពិតជាទទួលបានការ​គាំទ្រ​ខ្លាំងណាស់​ពីមហាជនជាច្រើន​។

កុមារា​ យន់​ តុលា​​ គឺបានធ្វើឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ចាប់​អារម្មណ៍​ចំពោះប្អូនជាខ្លាំង​ ពីព្រោះប្អូនប្រុសពិតជាមានទេពកោសល្យ​ និង​សមត្ថភាព​ខ្ពស់ក្នុងការច្រៀងបានយ៉ាងពិរោះណាស់​ ទាំងមនោសញ្ចេតនា​ និងការស្រែក​បូករួម​ជាមួយរូប​សម្បត្តិ​ស្រស់សង្ហារ​ គឺកាន់តែធ្វើឲ្យប្អូបប្រុសរូបនេះទទួលការ​គាំទ្រ​កាន់តែខ្លាំង។

ដោយឡែក​ ក្រឡេកមកមើលលើ​ឆាក​ប្រគំតន្ត្រី​ខារ៉ាបាវ​នេះ​វិញ​ យន់​ តុលា​​ បានឡើងមកធ្វើការបកស្រាយចម្រៀង​ ២បទ​ ដែលមានចំណងជើងថា​“ខ្ញុំ​លែង​ត្រូវ​ការ​ស្នេហា​“ និងបទ”មានថ្មី​ម្តេចក៏មិនប្រាប់” គឺពិតជា​ពិតជារោះខ្លាំងណាស់​ និងថែមទាំងទទួលបានគារគាំទ្រជាច្រើនពី​ទស្សនិកជន​ផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing