ស្រស់​ស្អាត​ណាស់! រ៉េត​ ស៊ូហ្សាណា​ ជាមួយនិងឈុត​បែបប្រពៃណី​ ស្អាតមិនចាញ់និង…

កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ គឺជា​អតីត​បេក្ខជន​ក្នុងកម្មវិធី​ប្រលងចម្រៀង​លំដាប់ថ្នាក់ពិភពលោក​ The Voice Cambodia រដូវកាលទី​២​ ហើយមកដល់​បច្ចុប្បន្ន​នេះ​ កញ្ញា​ គឺជាតារា​ចម្រៀង​ស្ថិត​នៅ​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​។ កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ មិនត្រឹម​តែ​ទទួល​បាន​ប្រជាប្រិយភាព​ និងមាន​សមត្ថភាព​ក្នុងការ​ច្រៀង​បានយ៉ាងពិរោះនោះទេ​ កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ ក៏​ថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំងផងដែរ។

ដោយឡែក​ បើទោះជាកញ្ញា​ រ៉េត​ ស៊ូហ្សាណា​ មិនទទួលបាន​នូវ​ជ័យ​លាភី​ក្នុងកម្មវិធី​ប្រលងចម្រៀង​លំដាប់ថ្នាក់ពិភពលោក​ The Voice Cambodia រដូវកាលទី​២​ ក៏ដោយ​នោះ​ ក៏តារារូបនេះ​នៅតែអាចឆក់យកការគាំទ្រពីសញណាក់មហាជនជាច្រើនផងដែរ។

ជាក់ស្តែង​ នៅក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ អកអំបុក​ បណ្ដែត​ប្រទីប​ និង​សំពះ​ព្រះខែ​ កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ ក៏បានមានភាពមមាញឹកជាខ្លាំងជាមួយនិងឆាក​តន្រ្តី​ជាច្រើន​ផងដែរ​ ចំណែកឯ​ឈុតប្រពៃណី​ ដែលកញ្ញាបានស្លៀកក្នុង​ពិធីបុណ្យ​អុំ​ទូក​ គឺពិតជា​ស្រស់ស្អាតខ្លាំងណាស់​ មិនចាញ់នឹងឈុតសម័យនោះឡើយ។