តោះមកស្វែងយល់​ និងដឹងអំពី​ប្រវត្តិ​នៃ​ ពិធី​បុណ្យ​អុំ​ទូក…

ពិធី​បុណ្យ​អុំ​ទូក​ គឺជាបុណ្យ​ប្រពៃណីជាតិ​ដ៏ធំមួ​យ​ ដែលយើងតែងតែប្រារព្ធ​ធ្វើ​ជារៀងរាល់ឆ្នាំ​ គឺនៅថ្ងៃ​ពេញបូរមី​ ដែលត្រូវ​ជា​ថ្ងៃ​​ទី​ ​១៤កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិក​ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ តាមការលើកឡើងពីបុរាណកាលមក​ ពិធី​បុណ្យ​អុំ​ទូក​ គឺធ្វើឡើង​ដើម្បី​ដឹងគុណទៅដល់​ ព្រះគង្គា​ និងព្រះធរណី។

ក្នុង​ខែ​កក្តិកនេះ​ គឺជាពេលវេលាដែលទឹកជំនន់ត្រូវបាន​បញ្ចប់​ ទឹកស្ទឹង​ បឹងបួរ​ ក៏បានហូរត្រឡប់តាម ទន្លេសាប​ ពីជើងមកត្បូងវិញ​ មុនពេលដែលមានទឹកជន់លិចរាល់​សព្វដំណាំ​ ស្ទឹង​ បឹងបួរ​ ដែលបានហូរពីត្បូងទៅជើងតាមរយៈទន្លេសាប។ ទឹកជំនន់ទន្លេមេគង្គ​ ពិសេសទឹកជំនន់នៅតាម​ បឹងបួរ​ គឺមានប្រភពដ៏សែនឆ្ងាយពីប្រទេសទីបេ និងបានផ្តល់នូវជីវភាពស្រែចំការ​ នៅក្នុងប្រទេសកម្ពុជាយើង ។

ចំពោះដីល្បាប់ដែលនៅសល់ពីទឹកជំនន់ទន្លេ​មេគង្គ​ បានបង្កឲ្យដី​ និងដំណាំមានជីជាតិ​ ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ទទួលបាននូវ​ផលចំណេញ​ និងដំណាំយ៉ាងច្រើន​ នៅពេលប្រមូលផង​។ គួរ​បញ្ជាក់​ដែរថា​ ក្រោយពេលដែលហូរ​ត្រលប់មកវិញនូវទឹក​ទន្លេសាប​ គឺជាពេលដែលស្រូវក្នុងស្រែកំពុងតែទុំហើយ។

ដូចនេះហើយ​ បានជា​បុព្វបុរស​យើងក្នុង​សម័យ​បុរាណ​កាលមុន​ បានយកថ្ងៃដែលបានលើកឡើងពីខាងលើ​ មកធ្វើការ​កំណត់​ ក្នុងការ​ប្រារព្ធ​ជារៀងរាល់ឆ្នាំ​ ដើម្បីជាការ​ដឹងគុណទៅដល់​ ព្រះគង្គា​ និងព្រះធរណី។

For More Videos Amazing