កុមារ​​ សាឡិក​(ចេះ​ ១៥ភាសា​) ពិតជា​មាន​ជំនាញ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ ចូល​ចិត្ត​ចំពោះ​ប្អូនប្រុស​ពិតម៉ែន​…(មាន​វីដេអូ​)

កុមារា​ដ៏មាន​សមត្ថភាព​ មានភាព​វៃឆ្លាត​ និងមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ សាឡិក​ ត្រូវ​បានមហាជនជាច្រើនមានការ​ចាប់​អារម្មណ៍​ និងកោត​សរសើរ​ចំពោះ​ប្អូនប្រុស​ជាខ្លាំង​ មិនត្រឹម​តែប្រជា​ជនខ្មែរមាន​ការកោត​សរសើរ​ និង​ស្ញប់ស្ញែង​ចំពោះ​ប្អូនប្រុស​នោះទេ​ សូម្បី​តែជាតិសាសន៏ដទៃ​ ដូចជាជនជាតិចិនជាដើម​ ក៏មាន​ការ​ចាប់​អារម្មណ៍​ និងពេញចិត្តចំពោះប្អូនប្រុសជាខ្លាំងផងដែរ។

ដោយឡែក​ វីដេអូ​មួយនេះ​ ដែលកាលពីប្អូនប្រុសត្រូវបាន​ភោជនីយដ្ឋាន​ចិន​មួយកន្លែង​ បាន​អញ្ជើញ​ប្អូនប្រុស​ រួមជាមួយនិង​ក្រុម​គ្រួសារ​ មក​ទទួលទានអាហារ​ ដោយមិនទាន់តែចុះពីឡានបានស្រួលបួលផងនោះ​ ប្អូនប្រុស​ក៏ត្រូវបានភ្ញៀវ​ទេចរណ៍​ចិនជាច្រើន​ បាននាំគ្នាសុំថតរូបជាមួយ។

អ្វី​ដែល​ពិសេស​ និង​គួរឲ្យ​ចាប់អារម្មណ៍​នោះគឺ​ ប្អូនប្រុស​ពិតជាមានភាព​ រួសរាយ​រាក់ទាក់​ខ្លាំងណាស់​ ហើយថែមទាំងចេះនិយាយ​គួរសម​ និងមានភាព​វៃឆ្លាត​ក្នុងការនិយាយធ្វើឲ្យមនុស្សនៅជុំវិញប្អូនមានការស្រលាញ់​ និង​ពេញ​ចិត្ត​ចំពោះ​ប្អូនប្រុស​ជាខ្លាំងផងដែរ​ នេះពិតជា​សាកសមជាក្មេងប្រុសម្នាក់​ ដែលត្រូវ​បានមហាជន​ និង​សប្បុរសជន​ជាច្រើន​បានជួយមិនស្តាយពិតម៉ែន។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing