អស់ការសង្ស័យទៀតហើយ! ស្ត្រីម្នាក់ដែលបានដួលសន្លប់មុខរោងការ ពេលនេះគឺបានដឹងមូលហេតុពិតហើយ គឺស្ទើតែ…..(មានវីដេអូ)

នេះគឺមិនមែនជារឿងលើកទីមួយនៅក្នុងប្រទេសកម្ពុជាយើងនោះទេ ព្រោះបុរសកំហូចជាច្រើនបានក្បត់ចិត្តប្រពន្ធរបស់ខ្លួន ទៅរៀបការជាមួយនឹងស្រីក្មេង ដែលធ្វើអោយប្រពន្ធដើមមានការឈឺចាប់យ៉ាងខ្លាំង ព្រោះតែការរស់នៅមិនចុះសំរុងនឹងគ្នា ហើយអ្នកដែលឈឺចាប់ខ្លាំងជាងគេនោះ គឺជាកូនទៅវិញនោះទេ។

ដោយឡែកគឺមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុក ដែលស្ត្រីម្នាក់បានដួលសន្លប់នៅមុខរោការ ខណះពេលដែលឃើញប្តីរបស់ខ្លួនកំពុងតែរៀបការជាមួយនឹងអ្នកផ្សេង ដែលធ្វើអោយគេគ្រប់គ្នា ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសបុក មានការអាណិតអាសូរទៅលើស្ត្រីនោះគ្រប់ៗគ្នា។

តាមរយះគណនីហ្វេសបុកឈ្មោះ Rin Takeo បានបង្ហោះថា​ «នេះគឺរូបភាពប្រពន្ធខណៈពេលមកទាន់ឃើញប្ដីរបស់គាត់រៀបការជាមួយស្រីថ្មី ក៍បានដួលសន្លប់បាត់ស្មារតីនៅនិងមុខរោងការនោះតែម្ដង។ហើយករណីនេះដែរបានកើតឡើងនៅថ្ងៃទី18/11/2018ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ទ្រាំង តាកែវ»។

ក៍ប៉ុន្តែរឿងនេះគឺអ្នកលេងក្នុងបណ្តាញសង្គមហ្វេសបុកមិនទាន់បានដឹងច្បាស់អំពីរឿងដំណើរដើមទងនោះទេ ព្រោះថាយើងមិនដឹងថាប្តីនោះគឺបានលែងលះជាមួយនឹងប្រពន្ធដើមបានដាច់ស្រេចនោះទេ។ ហើយអ្នកដែលលេងក្នុងបណ្តាញសង្គមហ្វេសបុក ក៍ជជែកវែកញែកគ្នាជាច្រើនផងដែរចំពោះរឿងនេះ ដូចច្នេះវីដេអូនេះគឺបង្ហាញអំពីរឿងនេះកាន់តែច្បាស់ថារឿងនេះគឺយ៉ាងមិច៕

សូមទស្សនាវីដេអូខាងក្រោម