សូមបងប្អូន​ជួយស៊ែរផង​!!! ពលករម្នាក់​ បានស្លាប់​បាត់បង់ជីវិត​នៅប្រទេស​ថៃ​ ប៉ុន្តែ​ក្រុម​គ្រួសារ​សព​ មិនមាន​លទ្ធភាព​ក្នុងការ…

ពាក្យ​ថាពលករ​ គឺជាការងារមួយ​ ដែលតម្រូវឲ្យយើងចាក​ឆ្ងាយ​ពីប្រទេស​កំណើត​ ដើម្បី​ទៅរកការងារធ្វើ​នៅក្រៅប្រទេស​។ វាមិនម៉ែនជារឿងងាយស្រួលនោះទេ​ ​ទំរាំតែបានប្រាក់ខែមក​ផ្គត់ផ្គង់​ដល់គ្រួសារ ព្រោះ​ទីកន្លែង​នោះ​ ជាទី​កន្លែង​ដែលយើងមិនស្គាល់ និយាយគ្នាស្តាប់មិនយល់​ សូម្បី​ចង់ទៅណាក៏មិនស្គាល់ផ្លូវ​ដែរ។

ដោយឡែក​ យោងតាម​គណនី​ផេក​ហ្វេសបុក​ឈ្មោះ​ ទឹកចិត្ត ពលករ ឆ្លងដែន​ បានសម្តែង​នូវការសោកស្តាយជាខ្លាំងចំពោះពលករខ្មែរម្នាក់ដែលធ្វើការនៅប្រទេសថៃ​ បានស្លាប់​បាត់បង់ជីវិត​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​ក្រុម​គ្រួសារ​សព​ មិនមាន​លទ្ធភាព​ក្នុការដឹក​ជញ្ជួន​សពត្រលប់មកប្រទេស​កំណើត​វិញនោះទេ​ ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់​។ ខាងក្រោម​នេះ​ គឺជា​ការ​បញ្ជាក់​របស់ផេកខាងលើ​ ដោយបាសរសេររៀបរាប់ថា៖

“ថ្ងៃអាទិត្រ ទី18 ខែវិច្ឆិកា ឆ្នាំ2018 នៅវេលាម៉ោង 7យប់ មានពលករខ្មែរម្នាក់ មានឈ្មោះ កិមសៀន ធៀន ភេទប្រុស អាយុ 22ឆ្នាំ បានគ្រោះថ្នាក់ ចរាចរណ៍ស្លាប់នៅកន្លែង កើតហេតុ នៅខេត្តរ៉ាក់យ៉ង ក្នុងប្រទេសថៃ ជនរងគ្រោះ​ ដោយគ្មានសាច់ញ្ញាតិ​ ធ្វើការនៅប្រទេស​ ថៃទេ គ្រួសារនៃសព​ ចង់បានសពកូនយកទៅធ្វើបុណ​្យ​នៅឯស្រុកកំណើត នៅស្រុកសំឡូត ភូមិចៀវ គ្រួសារជនរងគ្រោះ​ ពុំមានលទ្ធិភាព​ ដោយគ្រួសារនៃសព​ មានភាពខ្វះខាត​ មិនអាចយកសពកូន​ មកធ្វើបុណ្យនៅឯស្រុកកំណើត សូមឲ្យ​ស្ថានទូតខ្មែរ​ ប្រចាំនៅប្រទេសថៃ សូមជួយដល់​ គ្រួសារនៃសពផង។ លេខទូស័ព្ទគ្រួសារ​ជនរងគ្រោះមានលេខ 0975599525 លេខខ្មែរ។ ខ្ញុំសូមចូលរួមរំលេកទុក្ខ​ ដល់គ្រួសារនៃសពផង​ (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន)”។

For More Videos Amazing