ទុកទៀតមិនបានទេ!!! លោក​ តាន់​ គីម​សួរ​ ស្នើឲ្យ​សប្បុរសជន​ ដែលស្រលាញ់​សត្វ​ព្រៃ​ និង​ចូលចិត្ត​ព្រៃ​ឈើ​ មេត្តា​ជួយ​ដល់…(មានវីដេអូ​)

លោក​ តាន់​ គីមសួរ​ គឺជា​ផលិត​ករ​វីដេអូ​អប់រំ​មួយដ៏ល្បីឈ្មោះ​ ហើយលោកក៏តែងតែបានចូលរួមក្នុង​ការ​ងារ​សង្គម​ និង​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ផងដែរ​។ ជាក់ស្តែង​នៅក្នុង​វីដេអូ​នេះ​ លោក​ តាន់​ គីម​សួរ​ បានស្នើឲ្យ​សប្បុរសជន​ ដែលស្រលាញ់​សត្វ​ព្រៃ​ និង​ចូលចិត្ត​ព្រៃ​ឈើ​ មេត្តា​ជួយ​ដល់គ្រួសារលោកបេនផង​ ដោយពេលនេះលោកកំពុងតែមានការខ្វះខាតក្នុង​ជីវភាព​រស់នៅ​ និងត្រូវបាន​ប្រជាជន​ជាច្រើន​នៅតំបន់នោះ​ បាននាំគ្នាទាមទារឲ្យលោកត្រលប់ទៅ​ប្រទេស​កំណើត​ខ្លួន​វិញផងដែរ។

យោងតាម​គណនី​ផេក​ហ្វេសបុក​ជាផ្លូវការ​របស់លោក​ តាន់​ គីមសួរ​ បានសរសេររៀបរាប់​យ៉ាងដូច្នេះ​ថា​៖ “ទុកបន្តទៀតមិនបានទេ ទោះបីជាឥឡូវនេះមិនមានថវិកាដើម្បីធ្វើការងារមួយនេះក៏ដោយ។ ពួកយើងមានគម្រោងរៀបចំ concert មួយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ សូមពុកម៉ែបងប្អូន មេត្តាចូលរួមម្នាក់បន្តិចទៅ ដើម្បីធ្វើឲ្យគម្រោងនេះ ទទួលបានជោគជ័យ។ គោលបំណងដែលពួកយើង នឹងបង្កើត concert នេះមាន៤ចំណុច៖

១- ចូលរួមជួយដោះស្រាយ វិបត្តិហិរញ្ញវត្ថុជូនបេន ដើម្បីឲ្យគាត់អាចបន្តបេសកកម្ម ការពារព្រៃឈើនេះទៀត។
២- ដើម្បីបញ្ជ្រាបការយល់ដឹង អំពីអត្ថប្រយោជន៍ និងសារៈសំខាន់របស់ព្រៃឈើ ទៅកាន់ប្រជាជន។
៣- ដើម្បីបង្ហាញអំពីការលះបង់របស់បេន ចំពោះព្រៃឈើ ប្រទេស​កម្ពុជា​ និងធ្វើឲ្យ​មានទំនាក់ទំនងរវាងបេន​ ជាមួយប្រជាជនឲ្យបានល្អប្រសើរ។
៤- ដើម្បីបង្ហាញបេនថា គាត់គឺមិនឯកាទេ នៅមានពួកយើង​ ចាំជួយផ្តល់កំលាំងចិត្ត​ និងជួយគាត់។

ពួកយើងមិនអាច​ ធ្វើដូចបេនបានទេ តែពួកយើងអាច​ ចូលរួមម្នាក់បន្តិច​ ដើម្បីជួយទៅដល់គាត់បាន ជួយជនជាតិបរទេសម្នាក់​ ដែលបានលះបង់សព្វបែបយ៉ាង​ ដើម្បីការពារព្រៃឈើ​ របស់ប្រទេស​យើង។ ជឿជាក់ថា​ ពួកយើងអាចរួមគ្នាធ្វើបាន🙏🙏🙏។ ABA: 000559925​Wing: 02393529”

គួរ​បញ្ជាក់​ដែរថា​ លោក​ បេន​ បានមករស់នៅក្នុង​ប្រទេស​កម្ពុជា​យើង​ អស់​រយៈពេល​ ២៦ឆ្នាំ​​មកហើយ​ ហើយលោករួមជាមួយនិង​ក្រុមគ្រួសាររបស់លោកបានលះបង់ខ្លួនមករស់នៅក្នុងព្រៃជ្រៅ​ ស្ថិត​ក្នុង​ខេត្ត​ ព្រះវិហារ​នេះ​ មានរយៈពេល​ ២​ ទៅ​ ៣​ ឆ្នាំហើយ​ គឺ​ក្នុងគោល​បំណងការពារ​ព្រៃ​ឈើ​ និង​អភិរក្ស​ដល់សត្វព្រៃក្នុង​ប្រទេស​កម្ពុជា​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing