ពិតជា​រំភើប​ណាស់! កញ្ញា​ ដេនី​ ខ្វាន់​ បាន​អញ្ជើញ​កំពូលកីឡាករប្រដាល់​ គុនខ្មែរ​ ជាច្រើនរូប​ ដើម្បី​…

បងប្អូន​ប្រិយមិត្ត​ មួយ​ចំនួន​ប្រាកដ​ជាបានស្គាល់រួចមកហើយ​ កញ្ញា​ ដេនី​ខ្វាន់​ ដែលជាតារាសម្តែង​សាច់សខ្ចីដ៏ស្រស់ស្អាត​ និងចូលចិត​្ត​សិចស៊ី​ផងនោះ​ កញ្ញា​ ដេនី​ ខ្វាន់​ ពិតជា​ទទួល​បានជោគជ័យ​ខ្លាំងណាស់ក្នុង​វិស័យ​សិល្បៈ​ មិនតែប៉ុណ្ណោះ​ជំនួញ​ផ្ទាល់ខ្លួនរបស់​កញ្ញា​ ក៏កាន់តែទទួលបានភាព​ជោគជ័យ​ខ្លាំង​ផងដែរ។

កញ្ញា​ ដេនី​ ខ្វាន់​ តែងតែបានចូលរួម​កាងារ​មនុស្សធម៌​ជាច្រើនដល់សង្គម​ និងជួយទៅដល់មនុស្សដែលមាន​ជីវភាព​លំបាក​ និងទីទ័លក្រជាច្រើនផងដែរ​ ដោយឡែក​កាលពីយប់មិញ​នេះ​ កញ្ញា​ ដេនី​ ខ្វាន់​ ក៏បាន​អញ្ជើញ​កំពូលកីឡាករប្រដាល់​ គុនខ្មែរ​ ដើម្បីមកចូលរួម​បាយសាមគ្គី​ នៅហាងកាហ្វេវប្បធម៏មួយកន្លែងផងដែរ​ មិនតែប៉ុណ្ណោះ​កញ្ញា​ ក៏បានជួយជា​ថវិកា​បន្តិចបន្តួច​ជូនដល់ពួកគាត់ផងដែរ។ ខាងក្រោម​នេះ​ គឺ​ជា​ការរៀបរាប់របស់​កញ្ញា​ផ្ទាល់​ តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ ដោយ​កញ្ញា​បាន​សរសេរ​រៀប​រាប់​ថា៖

“យប់មិញនេះ នាងខ្ញំបានអញ្ញេីញបងៗ កំពូលកីឡាករគុនខ្មែរមក ចូលរួមញាំបាយសាមគ្គី​ នៅហាងកាហ្វេវប្បធម៏ ដេីម្បីបានជជែកក៏ដូចជាសួរនាំ​ អំពីបញ្ហា ជីវភាព និងជីវិតរស់នៅ​ របស់ពួកគាត់។ ក្រោយពេល​ ដែលបានជួបជុំពួកគាត់រួច និងបានដឹងអំពីជីវិតពួកគាត់រួច នាងខ្ញុំពិតជាមានចិត្តអាណិត និងស្ទេីរតែមិនជឿថា ជីវិតកំពូលៗកីឡាករ គឺពិបាកខ្លាំងណាស់ មានអ្នកខ្លះទៅ ក្រៅពីអាជីពជាអ្នកប្រដាល់ គឺអ្នកខ្លះ បានរត់ម៉ូតូកង់បី អ្នកខ្លះទៀតធ្វេីជាសន្តិសុខ ដេីម្បីបង្កេីនចំណូលបន្ថែម​ ពីអាជីពប្រដាល់គុនខ្មែរ។

ពួកគាត់ទាំងអស់នេះ​ហេីយ​ គឺជាអ្នកស្នងមរតកគុនខ្មែរ ដោយយកឈាមស្រស់ សាច់ស្រស់​ យកមកបង្ហូរលេី​ សៃហ្វៀន ដេីម្បីរកប្រាក់​ ផ្គតផ្គង់ដល់ជីវភាពគ្រួសាររបស់ខ្លួន។​ ដោយមេីលឃេីញ និងបានដឹងអំពីទុក្ខលំបាក​ របស់ពួកគាត់​ (សុទ្ឋតែជាកំពូលកីឡាករ​ គុនខ្មែរ)​ ឆ្លៀតក្នុងឳកាសនោះ នាងខ្ញុំ និងក្រុមគ្រួសារ ក៏បានផ្តល់ថវិកា​ បន្តិចបន្តួច ជូនដល់​ ពួកគាត់ទាំង​ ៩នាក់ ដែលមានវត្តមាន​ នៅក្នុងកម្មវិធី បាយសាមគ្គីគុនខ្មែរនេះ។

ការពិត​ អ្វីដែលនាងខ្ញុំមាន​ អ្វីដែលបានធ្វេីទៅនេះ គឺ គ្រាន់តែ​ ចង់ចែករំលែក និងជួយសំរាលជីវភាពពួកគាត់តិចតួចតែប៉ុណ្ណោះ ប៉ុន្តែវាជាទឹកចិត្តដ៏បរិសុទ្ឋ ដែលបានកេីតចេញពីក្នុង​ ក្រអៅបេះដូងក្នុងនាមខ្មែរតែមួយ ដោយពោពេញដោយសេចក្តីអាណិត។ ឆ្លៀតក្នុងឪកាសនេះ​ នាងខ្ញុំក៏សូមឲ្យបងប្អូន ដែលមាន​ ជីវភាពធូធារ រឺឯកឧត្តម ឧកញ៉ា សូមងាកមកជួយគាំទ្រ និងជួយឧបត្ថម្ភដល់ពួកគាត់ ដែលជាអ្នក​ ថែរក្សារមរតក គុនខ្មែរ ពីដូនតា​ នៃយេីងផង។ ខ្ញុំស្រលាញ់ គុនខ្មែរ : ដេននីក្វាន់”។