រំភើបណាស់! កុមារ​ យឿន​ ពិសី​ ម្ចាស់ជ័យលាភី​ Cambodia’s Got Talent រដូវកាលទី​ ១​ បានលេចមុខឡើងបកស្រាយ​ចម្រៀង​លើឆាក​តន្រ្តី​ ហង្សមាស​ ពិតជា​ពិរោះ​ណាស់…(មានវីដេអូ​)

កុមារ​ យឿន​ ពិសី​ គឺជាអតីត​ម្ចាស់ជ័យលាភី​ ក្នុងកម្មវិធី​ប្រកួត​ប្រជែង​ទេពកោសល្យ​ដ៏​អស្ចារ្យ​ លំដាប់ថ្នាក់ពិភពលោក​
Cambodia’s Got Talent រដូវកាលទី​ ១​ បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ ប្រហែល​ជាមិនទាន់ភ្លេចប្អូនប្រុសទេមើលទៅ​ ដែលក្រោយពីប្អូនបានបាត់មុខអស់មួយរយៈពេល​ បន្ទាប់ពី​ប្អូន​បានទទួល​នូវជ័យលាភី។

ក្រោយ​ពីបានបាត់មុខ​នូវម្ចាស់ជ័យ​លាភី​រូបនេះ​ មហាជន​ជាច្រើន​បានសម្តែងនូវភាពងើង​ឆ្ងល់ជាខ្លាំង​ នូវវត្តមានរបស់ប្អូនប្រុសឡើង​បញ្ចេញ​នូវ​សមត្ថភាព​ ក៏ដូចជា​ឡើងមក​បកស្រាយ​បទ​ចម្រៀង​ជាដើមនោះ​ គេសង្កេត​ឃើញថា​ប្អូនប្រុស​តែងតែលេចមុខនៅតាម​បណ្តាញសង្គមហ្វេសបុក​ និង​ យូធូប​ជាដើម​ ដែលប្អូនប្រុស​ពិតជាមានទឹកដមសំលេងពិរោះខ្លាំងណាស់។

អ្វី​ដែល​ភ្ញាក់ផ្អើលជាខ្លាំង​នោះ​ កាលពី​ម្សិលមិញ​ កុមារ​ យឿន​ ពិសី​ បែរជាលេចមុខក្នុងឆាក​ប្រគំតន្ត្រី​របស់​ហង្សមាស​ ខណៈពេលដែល​អវត្តមាន​របស់ប្អូនប្រុស​អស់មួយរយៈពេលមកនោះ​។ ក្នុងនោះផងដែរ​ ប្អូនប្រុសបានឡើងមកបកស្រាយចម្រៀងបានយ៉ាងពិរោះ​ ហើយ​ទស្សនិកជន​ជាច្រើនក៏បានលាន់មាត់សរសើរមិនដាច់ពីមាត់ផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing