កក្រើក​ទៀតហើយ​ Idol !!! គ្រាន់តែវត្តមាន​ សាឡិក​ នៅ​ភោជនីយដ្ឋា តាយស៊ីង ប៊ូហ្វេ ស៊ុគីស៊ុប​ ធ្វើឲ្យភ្ញាក់​ផ្អើល​ពេញ…(មានវីដេអូ​)

បើនិយាយ​ពីចំណាប់អារម្មណ៏របស់កុមារ​ ធុច​ សាឡិក​ ដែលចេះនិយាយ​ ១៥ភាសា​ គឺពិតជារំភើបរកអ្វីមកថ្លែងពុំបាននោះឡើយ​ សូម្បី​តែ​ទស្សនិកជន​ និង​មហាជនជាច្រើនក៏បានសម្តែងនូវក្តីរំភើបជំនួសប្អូនប្រុសផងដែរ​ ព្រោះវាជារឿងដែលនឹកស្មានមិនដល់មួយ​ តែវាបែរជាអាចកើតឡើងបានសោះ​ គឺពិតជាអស្ចារ្យ​ ខ្លាំងណាស់​។

កាលពី​ម្សិលមិញ​ កុមារ​ សាឡិក​ ត្រូវ​បាន​កម្មវិធី​ រាត្រី​កំសាន្ត​ របស់​ស្ថានីយ​ទូរទស្សន៍​ CTN បានអញ្ជើញ​ប្អូន​ រួមជាមួយនិង​ក្រុម​គ្រួសារ​ ធ្វើ​ជាភ្ញៀវ​កិត្តិយស​ផងដែរ​។ ប្អូនប្រុស​បាន​បញ្ចេញ​នូវ​សមត្ថភាព​ជាច្រើន​ដូចជា​ ការច្រៀង​ចម្រៀង​ជាភាសា​ចិន​ ការផ្លុំខ្លុយ​ ការសម្តែងធ្វើជាអ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ និងផ្តល់នូវ​កិច្ចសម្ភាសន៍​អំពីខ្លួនប្អូនផ្ទាល់ផងដែរ។

ក្រោយ​ពី​កម្មវិធី​ រាត្រី​កំសាន្ត​ របស់​ស្ថានីយ​ទូរទស្សន៍​ CTN ត្រូវ​បាន​បញ្ចប់​រួច​មក​ ប្អូនប្រុស​ រួមជាមួយនិង​ក្រុម​គ្រួសារ​ ក៏ត្រូវបាន​ភោជនីយដ្ឋាន តាយស៊ីង ប៊ូហ្វេ ស៊ុគីស៊ុប ផ្សារដីហុយ​ ដែលជា​ភោជនីយដ្ឋាន​ចិន ក៏បានធ្វើ​ការ​អញ្ជើញ​មកទទួលទាន​ភោជនីយ​អាហារ​ផងដែរ​។

អ្វី​ដែលគួរឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​ បន្ទាប់​ពីប្អូនប្រុស​ សាឡិកទៅដល់​ភោជនីយដ្ឋាន​នោះភ្លាម​ គឺបានធ្វើឲ្យ​កក្រើក​ភោជនីយដ្ឋាន​តែម្តង​ ដោយមាន​ភ្ញៀវ​ទេសចរណ៍​ចិនជាច្រើន​ បានមក​ដណ្ដើម​គ្នា​ដើម្បី​សុំប្អូនថតរូបជាមួយ​ នេះពិតជា​មោទនភាព​មួយ​ដែលខ្មែរទទួលបានតាមរយៈប្អូនប្រុស​ ហើយ​សង្ឃឹម​ថាទៅ​ថ្ងៃ​អនាគត​ ប្អូនប្រុស​នឹងទទួលបាននូវអ​នាគត​ដ៏ភ្លឺ​ស្វាងផងដែរ។

សូមទស្សនាវីដេអូខាងក្រោម