រំភើប​ខ្លាំង​ណាស់! នៅចាំបានទេ​ បុរសម្នាក់ដែលត្រូវចោរឆក់ធាក់ដួលស្លាប់​ ពេលនេះ​កូនប្រុស​ ទាំង២នាក់របស់គាត់​ ត្រូវបាន​សាលា​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ​…

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ ប្រហែល​ជា​នៅ​ចាំបានហើយនូវករណីចោរឆក់កាបូប និងបានបង្កឲ្យមានបុរសម្នាក់ស្លាប់ភ្លាមៗ​ នៅហ្នឹងកន្លែង​ ដោយសារ​ក្រុម​ចោរបិទគូទ​ បានធាក់ទៅលើម៉ូតូជនរងគ្រោះ​ ឲ្យ​ដួល​ ហើយបុរសជាប្តីត្រូវបានដួលបោកក្បាលស្លាប់​ភ្លាមៗ និង​ប្រពន្ធ​បានរងរបួសភ្នែកឆ្វេង។ ដែល​ហេតុការណ៍​នោះបានកើតឡើង​ កាលពី​ថ្ងៃទី​០៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ កន្លងទៅ​នេះ​ ត្រង់ចំនុចផ្លូវព្រះសីហនុ កែងផ្លូវ ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។

ជនរងគ្រោះ​ជាប្តី​ ដែលបានស្លាប់មានឈ្មោះថា​ ចយ​ អាង​ ​ចំណែកឯ​​ប្រពន្ធវិញឈ្មោះ​ សឿន​ សុីន​ ហេតុការណ៍​នោះបានកើតឡើង​ខណៈ​ពេលដែលប្តី​ប្រពន្ធ​ទាំង​ ២នាក់​ បានធ្វើដំណើរដើម្បី​មកយកផ្កាទៅលក់នៅឯព្រះអង្គដងកើ​ ដោយចេញពីផ្ទះជួល​ ស្ថិត​នៅម្តុំបឹងត្របែក ដោយបានជិះម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ និងពាក់ស្លាកលេខ 1BF-4859។

អ្វី​ដែល​គួរឲ្យ​រំភើបនាពេលនេះ​ កូនប្រុស​ ទាំង២នាក់របស់គាត់​ ត្រូវបាន​សាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា (Cambridge International School of Cambodia)​ ផ្តល់នូវ​អាហារូបករណ៍ពេញលេញ​ ដែលសិក្សាចាប់ពីថ្នាក់មត្តេយ្យ​ រហូត​ដល់មធ្យមសិក្សាទុតិយភូមិ។ ក្នុងនោះផងដែរ​ កុមារ​ឈ្មោះ អាង ស៊ីណា ភេទប្រុស អាយុ​ ៤ឆ្នាំ ត្រូវ​ជាប្អូន​ បានចូលរៀនថ្នាក់មត្តេយ្យអន្តរជាតិ​ ចំណែកឯ​កុមារឈ្មោះ អាង សំណាង ភេទប្រុស អាយុ៩ឆ្នាំ ត្រូវ​ជាបង​ បានប្រលងជាប់​ ចូលរៀនថ្នាក់ទី១ អន្តរជាតិ។