​បងស្រី​ម្នាក់​ ក្រោយពីមានបញ្ហាទាក់ទងនិងរឿងបង់រំលោះផ្ទះ​ ហើយត្រូវ​ System កាត់​ឈ្មោះ​ចោល​ជាមោឃៈ​ ពេលនេះ​ទទួលបាន​លទ្ធផល​…(មានវីដេអូ​)

បងស្រី​ម្នាក់ដែលមា​ន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ កន្និដ្ឋា មាសបង​ ដែលកាលពី​ម្សិលមិញ​គាត់បានធ្វើការ​ Live និយាយទាក់ទងនិងករណីដែលបងស្រីបានបង់រំលោះផ្ទះ​ ហើយត្រូវ​ System កាត់​ឈ្មោះ​ចោល​ជាមោឃៈ​ រួមជាមួយនិងលុយ​ 5600$​ ដែលបងស្រីបានបង់​ ដោយសារតែបងស្រីបានខកខានក្នុងការបង់​ ព្រោះ​តែច្រឡំថា​ ថ្ងៃផុតកំណត់​ គឺជាថ្ងៃបង់​ ។

ក្រោយពីមានរឿងកើតឡើងដូចនេះ​ បងស្រី​ក៏បាន​សុំការ​អន្តរាគមន៍​ពី​សម្តេច​តេជោហ៊ុនសែន​ ដើម្បី​ជួយដល់បងស្រីឲ្យមានដំណោះស្រាយអំពី​បញ្ហានេះផងដែរ​ ក្រោយ​មក​ក៏មាន​មហាជនជាច្រើន​ បានមានក្តីអាណិតអាសូរទៅដល់បងស្រី​ ក៏បាននាំគ្នាជួយស៊ែរ​ ដើម្បី​ឲ្យ​ឆាប់មានដំណោះស្រាយដ៏ល្អសំរាប់បងស្រីផងដែរ។

ដោយឡែក​ កាលពី​ប៉ុន្មាននាទី​មុននេះ​ បងស្រីក៏បានធ្វើការ​ Live និងបាននិយាយថា​ ខាងម្ចាស់ផ្ទះបុរី​ ដែលបងស្រីបានបង់នោះ​ ពេលនេះ​គេមានដំណោះស្រាយសំរាប់បងស្រីហើយ​ ដែលធ្វើការ​ពិន័យ​លើចំនួនថ្លៃទិញផ្ទះសរុប​ លើសតែ​ប៉ុន្មានរយដុល្លាតែ​ប៉ុណ្ណោះ​ ហើយបងស្រីក៏ទទួលយកសំណើរដែលក្រុមហ៊ុនបុរីខាងលើ​មានចំពោះបងផងដែរ​ ដោយបងស្រីបាននិយាយថា​ បញ្ហានេះ​ក៏ជាកំហុសរបស់បងស្រីដែរ​ បងស្រី​បានសម្តែងនូវក្តីរំភើបជាខ្លាំង​ ក្រោយ​ពីបងស្រីបានទទួលនូវដំណោះស្រាយទាំងនេះ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing