ក្តៅ​ក្តៅ​!!! នៅពេលដែលលោកឧកញ៉ា​​ ឌួងឆាយ បានជួបនឹងក្មេងដែលចេះ ១៥ភាសា លោកក៍បាន​ប្រតិកម្ម​ទៅនិង​ សារព័ត៌មាន​មួយ​ ដោយ​បាននិយាយ…(មានវីដេអូ​)

កាលពីថ្មីៗ​កន្លងទៅនេះ​ កុមារា​ សាលិ​ ត្រូវ​បានមហាជនជាច្រើនមានការចាប់អារម្ម​ណ៏ជាខ្លាំងនូវ​សមត្ថភាព​ និង​ទេពកោសល្យ​របស់​ប្អូន​ ដែលកុមារា​រូបនេះ​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ អាចយាយបានដល់ទៅ​ ១៥ភាសា​ រីឯ​ចំណែក​ប្អូន​ប្រុស​របស់​ សាលិ​ វិញ​ ក៏​មាន​សមត្ថភាព​អស្ចារ្យ​ អាចនិយាយដល់ទៅ​ ១២ភាសាផងដែរ។

ដោយឡែក​នៅថ្ងៃនេះ​ លោកឧញ៉ា​ចិត្ត​ធម៌​ ដួង​ ឆាយ​ ក៏បានជួបជាមួយ​ និងក្មេង​ប្រុស​ទាំង​ ២នាក់បងប្អូន ដោយលោក​ឧកញ៉ា​ ពិតជាមានការ​សប្បាយរីករាយខ្លាំងណាស់​ ក្នុង​ការជួបនិយាយ​ និងសន្ទាគ្នាជាមួយនិងប្អូនប្រុសជាភាសាចិន​ និង​ភាសា​អង់​គ្លេស​ផងដែរ​។ លោក​ ឧកញ៉ា​ក៏បានសម្រេច​ឧបត្ថម្ភ​ និងផ្តល់​ជំនួយ​ ទៅដល់ក្មេងទាំង​ ២នាក់​បងប្អូន​ឲ្យ​បានរៀនដល់ចប់​មហា​វិទ្យាល័យ​ រួមជាមួយនិង​សម្ភារៈ​សិក្សា​មួយចំនួន​ ដែលកាលពីកន្លងទៅនោះ​ លោកឧញ៉ា​ បានជួយត្រឹមតែប្អូនប្រុស​ សាលិ​ ម្នាក់តែ​ប៉ុណ្ណោះ​ ពិតជា​ក្តី​រំភើប​រីករាយ​ខ្លាំង​ណាស់​។

ក្នុង​ពេល​សម្ភាសន៍​នោះ​ លោកឧញ៉ា​ ដួង​ ឆាយ​ ក៏បានលើកយកនូវប្រធានបទមួយយកមកនិយាយផងដែរ​ ដែលកាលពី​ប៉ុន្មានថ្ងៃមុននោះ​ លោកបានឃើញ​សារព័ត៌មាន​មួយ​ បានលើកជាសំណួរយ៉ាងដូច្នេះថា​ “តើលោក​ឧកញ៉ា​ដួង​ ឆាយ​ និង​ លោក​ ណុប​ បាយ៉ារិទ្ធ​ កំពុងតែទាញយក​ប្រជាប្រិយ​ភាព​ ពីកុមារដែលចេះនិយាយច្រើនភាសា​ ឬមួយ​យ៉ាងណា”

ក្រោយ​មកលោក​ឧកញ៉ា​ ដួង​ ឆាយ​ ក៏បានសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះ​សារព័ត៌មាន​ខាងលើនេះ​ ហើយលោក​ឧកញ៉ា​បាន​បញ្ជាក់​ដែរ​ថា​ នេះគឺជាលើកទី២ហើយ​ ដែលសារ​ពត៌មាន​មួយនេះបានរិះគន់ចំពោះលោក​ ឧកញ៉ា​តែដោយសារមានមហាជនជាច្រើនបានចូលទៅ​ប្រតិកម្ម​ ទើប​សារព័ត៌មាន​មួយ​នោះក៏ធ្វើការលុបចេញ​វិញ។

ហើយមកដល់ពេលនេះ​ លោក​ឧកញ៉ា​ បានលើកឡើបទៅវិញថា​ គួរណាស់តែមាន​វិជ្ជា​ជីវៈជា​អ្នកសារព័ត៌មាន​ និងគួរតែកែ​តម្រូវ​ចំពោះការរិះគន់ជាន់ពន្លិច​នេះទៅ​ ហើយបកមកធ្វើអ្វីដែលល្អសំរាប់​សង្គម​មួយ​នេះ​វិញ។ ចង់ជ្រាបឲ​្យ​កាន់តែ​ច្បាស់​ សូមធ្វើការ​ទស្សនា​វីដេអូ​នេះ​ដូចតទៅ(ចាប់ពី​នាទី​៤៥)។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing